ប្រទះឃើញជនបរទេសដេកស្លាប់នៅឆ្នេរជ័យជំនះ សង្ស័យជាអំពើឃាតកម្ម

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ជនបរទេសម្នាក់មិនស្គាល់អត្តសញ្ញាណត្រូវបានគេប្រទះឃើញដេកស្លាប់ផ្តាប់មុខនៅលើកន្ទេលក្បែរឆ្នេរជ័យជំនះមិនដឹងមូលហេតុ។

ករណីប្រទះឃើញសាកសពជនបរទេសដេកស្លាប់នៅម៉ោងប្រមាណ៨ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចឆ្នេរជ័យជំនះ មុខសណ្ឋាគារកាំសាប ក្រុមទី២៤ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

សាកសពជនបរទេសមិនទាន់ស្គាល់អត្តសញ្ញាណត្រូវបានគេប្រទះឃើញដេកស្លាប់ផ្កាប់មុខលើកន្ទេល នៅក្បែរសាកសពគេឃើញមានម៉ូតូ១គ្រឿងម៉ាក YAMAHA NouVo MX ពាក់ស្លាកលេខតាកែវ 1A-4858 ចតនៅចម្ងាយប្រមាណ២០ម៉ែត្រពីសាកសព ។

ក្រោយពេលប្រទះឃើញសាកសពត្រូវក្រុមសមត្ថកិច្ចជំនាញជាច្រើនស្ថាប័ណបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យសពនិងស្រាវជ្រាវ។

សមត្ថកិច្ចបានឲ្យដឹងថា ឆ្លងតាមការពិនិត្យរបស់ក្រុមសមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្ត្រ ជនរងគ្រោះស្លាប់ដោយករណីប្រើអំពើហិង្សាបង្កឡើងដោយជនសង្ស័យពំុស្គាល់អត្តសញ្ញាណ ។ សមត្ថកិច្ចជំនាញបានឲ្យដឹងទៀតថា នៅលើដងខ្លួនសាកសពមានស្នាមរបួស៣កន្លែងគឺ ដាច់រយះក្រោមគុមត្រចៀកខាងស្តាំ ជម្រៅផុងដល់លលាក្បាល, ដាច់រយះកៀនគល់ត្រចៀកស្តាំ និងស្លឹកត្រចៀកស្តាំ ហើមជាំខ្មៅ និងហើមកញ្ជឹងក ក្រោមត្រចៀកខាងស្តាំ ហើយនៅកន្លែងកើតហេតុសមត្ថកិច្ចបានដើរប្រមូលវត្ថុតាងរួមមាន ដំបងឈើចំនួន៣ដើម(ឈើជ្រុង២ ឈើមូល១)។

បច្ចុប្បន្នវត្ថុតាងពាក់ព័ន្ធនិងម៉ូតូជនរងគ្រោះបានយកទៅរក្សាទុកនៅស្នងការនគរបាលខេត្ត ដោយឡែកសាកសពសមត្ថកិច្ចបានដឹកយកទៅតម្កល់ទុកនៅសាលរក្សាសពក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីរងចាំស្រាវជ្រាវរកអត្តសញ្ញាណសពតាមក្រោយ។

ចំណែកជនសង្ស័យសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋានខេត្តព្រះសីហនុ កំពុងតែបើកការស៊ើបអង្កេត និងតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីឈានដល់ការឃាត់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់៕

img_2312 img_2310 img_2309 img_2311 img_2314 img_2313

...

ដោយ៖ ឆ្លាម សមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print