ប្រជាពលរដ្ឋនៅស្រុកឱរ៉ាល់ទទួលសេវាពិនិត្យសុខភាពដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យលោក ហ៊ុន ម៉ានី

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៦នេះ បានចុះពិនិត្យ ព្យាបាលជំងឺជូនពលរដ្ឋជាង១ពាន់នាក់ ដោយឥតគិតថ្លៃនៅឃុំសាមគ្គីក្នុង ស្រុក ឱរ៉ាល់។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន១០៨នាក់នេះ ដឹកនាំ ដោយលោក លេង ផាលីប្រធានក្រុមការងារក្រុមគ្រូទេព្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី និងលោក ហូតាំងអេង រដ្ឋលេខាធិការ ក្រសួងផែនការ។

លោក លេង ផាលី មានប្រសាសន៍ថា ការចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជា ពលរដ្ឋនេះគឺជាស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពីសេចក្ដីស្រឡាញ់ប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូច គ្នាពោលគឺការព្យាបាលមិនប្រកាន់បក្ខពួក សាសនាឬនិន្នាការនយោបាយណាមួយ ឡើយសំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។

លោក លេង ផាលី បាននាំមកនូវការផ្ដាំផ្ញើ សួរសុខទុក្ខ និងក្តីស្រឡាញ់នឹករលឹកពី ចម្ងាយរបស់លោក ហ៊ុន ម៉ានី ចំពោះ ប្រជាពលរដ្ឋទាំងអស់ដោយសារលោក មានការមមាញឹកជាប់កាតព្វកិច្ចបំពេញបេសកកម្មផ្សេងទៀតទើបមិនមានវត្តមាននៅទីនេះ ប៉ុន្តែថ្ងៃណាមួយលោក ហ៊ុន ម៉ានី នឹងចុះសួរសុខទុក្ខបងប្អូនដោយ ផ្ទាល់។

លោក ហូតាំង អេង មានប្រសាសន៍ថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានចុះពិនិត្យព្យាបាលជូនប្រជាពល រដ្ឋមូលដ្ឋានក្នុងតំបន់ដាច់ស្រយាលតាម ខ្នងផ្ទះដោយផ្ទាល់នេះដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។

ការពិនិត្យនិងព្យាបាលជំងឺដោយឥត គិតថ្លៃជូនប្រជាពលរដ្ឋនោះរួមមានជំងឺ ទូទៅ ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺ រោគស្ត្រី ជំងឺប្ញសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយ អាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេក ស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺ កាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹក នោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺ ត្រចៀក ច្រមុះ បំពង់ក ជំងឺតម្រងនោម អេកូសាស្ត្រ៕

as4

...

ដោយ៖ ហេង សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print