លោក Manny Pacquiao នឹងវិលមកជួយ​កីឡា​ប្រដាល់​កម្ពុជា ​

ចែករំលែក៖

ភ្នំពេញ៖ ក្នុងជំនួបដាច់ដោយឡែកមួយរវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជាមួយនឹង លោក Manny Pacquiao សមាជិកសភាហ្វ៊ីលីពីននិងជាស្តេចប្រដាល់ពិភពលោក បានសន្យាជួយដល់វិស័យកីឡាប្រដាល់កម្ពុជា តាមការស្នើសុំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានាព្រឹកថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៦នៅសណ្ឋាគារសូហ្វីតែលភូគ្រីត្រាភ្នំពេញ ។

លោក ថោង ខុន ប្រធាន NOCC មានប្រសាសន៍ប្រាប់ដល់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបជាមួយ លោក Manny Pacquiaoឲ្យដឹងថា លោក Manny Pacquiao នឹងវិលមកកាន់ប្រទេសកម្ពុជាសារជាថ្មី តបតាមការស្នើសុំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប៉ុន្តែកិច្ចពិភាក្សាសម្រាប់ដំណើរទស្សនកិច្ចលើកដំបូងនេះ គ្រាន់តែរៀបចំពិធីសម្តែងការស្វាគមន៍ ចំពោះវត្តមាន លោក Manny Pacquiao ប៉ុណ្ណោះ។ ចំពោះកិច្ចការលំអិត គឺចាំ លោក Manny Pacquiao វិលមកប្រទេសកកម្ពុជាម្តងទៀតនៅពេលវេលាមួយសមស្រប។

លោក ថោង ខុន បានបញ្ជាក់ថា នៅក្នុងជំនួបនោះ លោក Pacquiao បានសន្យាចេញពីទឹកចិត្តរបស់គាត់ថា នឹងមកកម្ពុជាជាថ្មីដើម្បីជួយបង្ហាត់ដល់កីឡាករប្រដាល់ខ្មែរ ។ការសន្យានេះធ្វើឡើងដោយទឹកចិត្តរបស់លោក និងបានកោតសរសើរចំពោះវិស័យកីឡានៅកម្ពុជាថាពិតជាមានការរីកចម្រើនខ្លាំង ពិសេសកីឡាប្រដាល់ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា ការជួបកីឡាករប្រដាល់ដ៏ល្បីរបស់ពិភពលោក Manny Pacquiao នេះ ធ្វើឡើងតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយនេះគឺជាមោទនភាពមួយសម្រាប់វិស័យកីឡាកម្ពុជា ពិសេសកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរ និងកីឡាប្រដាល់សាកលកម្ពុជាតែម្ដង។ ព្រោះលោក Pacquiao គឺជាកីឡាករគំរូមួយដ៏ល្អ សម្រាប់កីឡាករទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ ។

គួររំលឹកថា លោក Manny Pacquiao បានធ្វើដំណើរមកដល់កម្ពុជា កាលពីល្ងាចថ្ងៃទី១៣ ខែធ្នូ អមដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក រ៉ូឌ្រីកូ ឌូតឺតេ ប្រធានាធិបតីហ្វ៊ីលីពីន រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០១៦ ៕

23 21 r-4-768x600 3-20 ii-768x51120 22

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print