កម្លាំងយោធាចិននាពេលនេះត្រូវបានគេចាត់ទុកថាខ្លាំងជាងគេបំផុតនៅក្នុងតំបន់អាស៊ីុ ក៏ដូចជានៅជុំវិញពិភពលោក បើគ្មានអាមេរិកទេនោះចិនគឺជាប្រទេសមហាអំណាចយោធានៅលើពិភពលោក ។ ទាំងនោះគឺជាការខិតខំរបស់ចិនជាច្រើនទស្សវត្សកន្លងមក ដើម្បីសម្រេចគោលដៅពង្រឹងវិស័យសេដ្ឋកិច្ចនិងយោធា ។
រយៈពេលជាង៣សត្សវត្សកន្លងមក ចិនបានខិតខំពង្រឹងទាំងវិស័យសេដ្ឋកិច្ច និងយោធាហើយបាន «លាក់ខ្លួនរង់ចាំ ឱកាស» ពេលនេះចិនបានបង្ហាញពី កម្លាំងនយោបាយយោធាខ្លួននៅក្នុងតំបន់ និងនៅលើពិភពលោកទាំងមូល ។ ប៉ុន្មានឆ្នាំចុងក្រោយនេះចិនបាន ពង្រីកឥទ្ធិពលរបស់ខ្លួននៅទ្វីបអាហ្វ្រិក ដោយផ្ដល់ជំនួយជាច្រើននៅទីនោះ លើសពីនេះទៅទៀតមេដឹកនាំចិនតាំងពីហូជីនតាវ ដល់ប្រធានាធិបតីស៊ី ជីន ពីង ក៏បានបំពេញទស្សនកិច្ចទៅកាន់ អាមេរិកក្នុងគោលដៅពង្រឹងទំនាក់ទំនង ចិន-អាហ្វ្រិកឱ្យកាន់តែមានភាពល្អ ប្រសើរឡើង ។
នៅក្នុង តំបន់អាស៊ីុវិញចិនបានពង្រីក អំណាចបញ្ចេញកម្លាំងយោធាគំរាម កំហែងដល់ប្រទេសជិតខាងពិសេសគឺ ការប្រកាសគ្រប់គ្រងដែនសមុទ្រចិន ភាគខាងត្បូងរហូតដល់ទៅ៩០ភាគរយ គ្របដណ្ដប់លើដែនអធិបតេយ្យប្រទេស ជាច្រើនបង្កឱ្យមានជម្លោះកាន់តែតាន តឹងខ្លាំងឡើងស្ទើរតែផ្ទុះសង្គ្រាម។ តំបន់ សមុទ្រភាគខាងត្បូងជាទីតាំងផ្ទុកទៅ ដោយប្រេងធម្មជាតិរាប់ពាន់លានធុង និងប្រជុំកោះជាច្រើនគ្មានមនុស្សរស់ នៅ ជាហេតុធ្វើឱ្យចិនមិនអាចនៅស្ងៀម ទៀតបានឡើយខ្លាចបាត់បង់ ចិនក៏បាន ប្រើប្រាស់កម្លាំងយោធាដើម្បីទៅគ្របគ្រងទីតាំងទាំងនោះ ។
កាលពីពេល កន្លងទៅថ្មីៗនេះ ទីប្រឹក្សា សន្ដិសុខជាតិអាមេរិក លោកស្រី ស៊ូសាន់ រ៉ាយ បានព្រមានថាចិននឹងត្រូវនៅឯកោ ដោយសារតែបង្កជម្លោះជំរុញឱ្យមាន ភាពតានតឹងជាមួយវៀតណាមនៅដែន សមុទ្រចិនភាគខាងត្បូង ពិសេសក្រោយ ពេលដែលចិនបញ្ជូនស្ថានីយ៍រុករកប្រេង ចូលក្នុងដែនអធិបតេយ្យដែនសមុទ្រ របស់វៀតណាម ។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងបុកនាវាវៀតណាមឱ្យខូចខាត យ៉ាងដំណំទៀតផង ។
មាន ប្រសាសន៍នៅក្នុងព្រឹត្ដិការណ៍ មួយក្នុងទីក្រុងវ៉ាស៊ីនតោន លោកស្រី ស៊ូសាន់ រ៉ាយ បញ្ជាក់ថា ចិនកំពុងតែនៅ ឯកោបន្ដិចម្ដងៗពីសហគមន៍អន្ដរជាតិ។ លោកស្រីបន្ដទៀតថា ប្រទេសដែលចង់ ឱ្យមានទំនាក់ទំនងល្អជាមួយចិនពេលនេះ មានអារម្មណ៍ពិបាកទ្រាំ ហើយកំពុង ព្យាយាមគេចវេះពីចិនដោយសារតែ សកម្មភាពរបស់ចិនបង្កឱ្យមានភាពតាន តឹងនិងមានជម្លោះជាមួយប្រទេស ជិតខាង ។
លោកស្រី ស៊ូ សាន់រ៉ាយ ជឿជាក់ថា អាមេរិកបានបង្ហាញពីគោលជំហរយ៉ាង ច្បាស់ថាសកម្មភាពគំរាមកំហែងរបស់ ចិននឹងធ្វើឱ្យវិវាទកាន់តែស្មុ្រគស្មាញ ហើយការខិតខំស្វែងរកដំណោះស្រាយ តាមរយៈកិច្ចការបរទេសគ្មានប្រសិទ្ធ ភាពនោះឡើយ ។ លោកស្រីបានជំរុញឱ្យ ចិនដោះស្រាយវិវាទដោយពឹងផ្អែក លើមូលដ្ឋានគ្រឹះច្បាប់អន្ដរជាតិ។ លោកបន្ដទៀតថា ប្រសិនបើចិនចង់ឱ្យ សហគមន៍អន្ដរជាតិទទួលស្វាគមន៍ ទទួលស្គាល់ជាប្រទេសមហាអំណាចក្នុង តំបន់និងនៅលើពិភពលោកចិនមិនត្រូវ មានសកម្មភាពឈ្លានពាននោះឡើយ ។
សារព័ត៌មាន Wall Street Jounal របស់អាមេរិកបានផ្សព្វផ្សាយអត្ថបទ វិភាគមានចំណងជើងថា កម្លាំងដ៏ខ្លាំង ក្លារបស់ចិនមិនត្រូវបានគ្រប់គ្រងឱ្យល្អ នៅលើដែនសមុទ្រទាំងនោះបានបង្ហាញ យ៉ាងច្បាស់ថា មិនបានរក្សាខ្លួនឱ្យបានល្អ ឱ្យមានតម្លៃថ្លៃថ្នូរស័ក្ដិសមជាប្រទេស មហាអំណាចយោធាក្នុងតំបន់ដោយ ប្រើប្រាស់អំណាចយោធាស្របច្បាប់គំរាម កំហែងឈ្លានពានប្រទេសជិតខាង ។
ក្នុង អត្ថបទវិភាគបន្ដថា ចិនកំពុងតែ ឈានមួយជំហានទៀតក្នុងការឈ្លានពាន ដែនសមុទ្រជិតខាងនៅសមុទ្រភាគខាង ត្បូង។ បន្ទាប់ពីចិនដាក់ស្ថានីយខួងប្រេង នៅតំបន់សមុទ្រវៀតណាមកាលពីថ្ងៃទី១ ឧសភា រដ្ឋាភិបាលហ្វីលីពីនក៏បានប្រកាស កាលពីពេលកន្លងមកថា ចិនកំពុងតែ លួចលាក់សាងសង់ទីតាំងយោធានៅតំបន់ ដែលមានវិវាទនៅសមុទ្រចិនខាងត្បូង។
រដ្ឋាភិបាលទីក្រុងម៉ានីលសង្ស័យថា ទម្រង់សាងសង់ផ្លូវហោះហើរនៅប្រជុំ កោះត្រឿងសារបស់វៀតណាមក្នុងគោល ដៅពង្រីកការគ្រប់គ្រងដែនសមុទ្រភាគ ខាងត្បូងរហូតដល់៩០ភាគរយ គឺគ្រប ដណ្ដប់ទៅលើដែនអធិបតេយ្យប្រទេស ជាច្រើន។ កន្លងមកចិនបានសន្យាជា មួយពិភពលោកថាការរីកចម្រើនក្នុង សន្ដិភាព ។ ផ្ទុយទៅវិញ មាត់និយាយថា សន្ដិភាព ចង់បានសន្ដិភាព ប៉ុន្ដែដៃកាន់ កាំភ្លើង បាញ់សម្លាប់គេទៅវិញ ។
សកម្មភាព របស់ចិនដែលធ្វើទៅលើ វៀតណាមនាពេលនេះ ធ្វើឱ្យប្រទេសជា ច្រើនបង្ហាញការប្រឆាំងចិនដោយបើក ចំហ ទាំងនោះធ្វើឱ្យចិនកាន់តែឯកោ ។ កន្លងមកឥណ្ឌាបានប្រកាសគាំទ្រវៀត ណាមក្នុងការប្រឈមមុខជាមួយចិនដែល ដាក់ស្ថានីយរុករកប្រេង និងនាវាចម្បាំង រាប់សិបគ្រឿងនៅដែនសមុទ្រវៀតណាម។ អ្នកនាំពាក្យក្រសួងការបរទេសបាន ប្រកាសនៅក្នុងសន្និសីទកាសែតមួយថា ឥណ្ឌានៅតែរក្សាគោលជំហរថាបណ្ដា ប្រទេសក្នុងតំបន់គ្មានសិទ្ធិរារាំងសេរីភាព ចរាចរណ៍នៅដែនសមុទ្រខាងត្បូងហើយ អំពាវនាវឱ្យមានកិច្ចសហប្រតិបត្ដិការ ធានាសន្ដិសុខដល់ចរាចរណ៍ដែនសមុទ្រ។ ឥណ្ឌាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្ដិ ការដោះស្រាយវិបត្ដិតាមច្បាប់អន្ដរជាតិ មិនត្រូវមានការឈ្លានពានណាមួយ ដោយប្រើប្រាស់កម្លាំងនោះឡើយ ។ សកម្មភាពរបស់ចិនដែលដាក់ស្ថានីយ ខួងប្រេងនៅសមុទ្រវៀតណាមជាសកម្ម ភាពមិនអាចទទួលយកបាន គឺជាសកម្មភាពឈ្លានពានច្បាស់ក្រឡែត ។
អ្នកនយោបាយចិនបានបញ្ចាក់ថាបើមិនបញ្ចេញកម្លាំងយោធានាពេលនេះតើពេលណាចាំចេញ ចាំរហូតដល់អាមេរិកគ្រប់គ្រងដណ្តើមយកផលប្រយោជន៍អស់ឬ? សកម្មភាពរបស់ចិនគឺទប់ទល់និងការឡោមព័ទ្ធរបស់អាមេរិក ពិសេសនៅក្នុងដំណើរឆ្ពោះមកកាន់អាស៊ីុប៉ាស៊ីហ្វិករបស់អាមេរិក ដោយបញ្ចូនកម្លាំងទាហាននិងសព្វាវុធដល់ទៅជាង៦០ភាគរយក្នុងតំបន់នេះ៕
ប្រែសម្រួល៖ ម៉ែវ សាធី