២​នាក់​មាន​អាកា​រៈ​ធ្ងន់​ និង​ម្នាក់​ទៀត​មាន​អាកា​រៈ​ស្រាល​ ដោយសារ​សត្វ​ឪម៉ាល់​បែក​សំបុក​ ដេញ​ទិច​២​ករណី​ផ្សេង​គ្នា

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង​៖​ បុរស​២​នាក់​ មាន​អាកា​រៈ​ធ្ងន់​ និង​ ម្នាក់​ទៀត​មាន​អាកា​រៈ​ស្រាល​ បន្ទាប់​សត្វ​ឪម៉ាល់​ជា​ច្រើន​មេ​ដែល​បាន​ផ្អើល​ដេញ​ទិច​ នៅ​ពីរ​ករណី​ផ្សេង​គ្នា​នៅ​ស្រុក​រលាប្អៀរ​ និង​ ក្រុង​កំពង់ឆ្នាំង​ ។​

11880750_865833810174694_1800571611_n

​ករណី​ទី​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​៤​ល្ងាច​ ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៥​ នៅ​ភូមិ​ទី​៧​ សង្កាត់​ខ្សា​ម​ ក្រុង​កំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង​ ។​ ជន​រង​គ្រោះ​នៅ​ក្នុង​ករណី​ទី​១​នេះ​មាន​ ឈ្មោះ​ធុ​ច​ ប៊ុ​ន​ធុ​ល​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ ឃុំ​ កើតហេតុ​ខាងលើ​ ។​

​ក្រុម​គ្រួសារ​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​យក​កាំបិត​ទៅ​កាប់​ត្រាយព្រៃ​ក្បែរ​គុម្ព​ឫស្សី​ ដោយ​ពុំ​ដឹង​ថា​ មាន​សំបុក​ឪម៉ាល់​នៅ​ទីនោះ​ឡើយ​ នៅ​ពេល​ដែល​កំពុង​ កាប់​ក៍​ទៅ​ប៉ះ​សំបុក​ឪម៉ាល់​មួយ​សំបុក​ធំ​ហើយ​បាន​ផ្អើល​មេ​មក​រោម​ទិច​ជន​រង​គ្រោះ​តែ​ម្តង​ បណ្តាល​អោយ​ជន​រង​គ្រោះ​ក្តៅ​ក្រហល់ក្រហាយ​ ស្រែកហៅ​គេ​អោយ​ជួយ​តែ​ម្តង​ ។​ ក្រោយ​ពេល​កើតហេតុ​ ជន​រង​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​ ។​

​ដោយឡែក​ករណី​ទី​២​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៥​ នៅ​ភូ​មិន​នាម​ទឹម​ ឃុំ​ទឹក​ហូត​ស្រុក​រលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​ ។​ ឧប្បត្តិ​ហេតុនេះ​បណ្តាល​អោយ​ជន​រង​គ្រោះ​២​នាក់​រង​គ្រោះ​ធ្ងន់​ និង​ស្រាល​ ។​

​ម្នាក់​ឈ្មោះ​មឿ​ន​ រស់​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មាន​អាកា​រៈ​ធ្ងន់​ដឹក​មក​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ​ខេត្ត​ និង​ម្នាក់​ទៀត​ជ្រុ​ញ​ ភេទ​ប្រុស​មាន​អាកា​រៈ​ស្រាល​ ជន​រង​គ្រោះ​ទាំង​២​នាក់​រស់នៅ​ក្នុងភូមិ​គោក​ស្តៅ​ ឃុំ​ទឹក​ហូត​ ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់​ង​ឆ្នាំង​ ។​

​នៅ​ក្នុង​មន្ទីរពេទ្យ​ក្រុម​គ្រួសារ​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំង​ ពីរ​នាក់​បាន​ទៅ​យក​សំបុក​ឳ​ម៉ា​ល់​ នៅ​គល់ឈើ​មួយ​ឆ្ងាយ​ពី​ផ្ទះ​ នៅ​ពេល​ដែល​រៀបចំ​ដាក់​ភ្លើង​គុប​យក​ឪម៉ាល់​ ក៏​ជាន់​មែកឈើ​ប៉ះ​ទៅ​សំបុក​ឪម៉ាល់​ បណ្តាល​អោយ​មេ​ឪម៉ាល់​ផ្អើល​រោម​ទិច​ម្នាក់​ជិតឈឹង​តែ​ម្តង​ មាន​អាកា​រៈ​ធ្ងន់​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ ដោយឡែក​ជន​រង​គ្រោះ​ម្នាក់​ទៀត​ដែល​នៅ​ឆ្ងាយ​ពី​គ្នា​នោះ​ក៏​ត្រូវ​មេ​ឪម៉ាល់​ទិច​មួយ​មេ​រួច​រត់​យក​ប្រាស់​អាយុ​តែ​ម្តង​ ៕​

11873973_865830870174988_1289363904_n

11880739_865831066841635_1105071807_n

11844171_865830930174982_4274418_n

...

ដោយ៖ ច​ន្ថា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print