ព្រះរាជអាជ្ញារចុះចាប់ឈើរប្រណិតរបស់សមត្ថកិច្ចឈ្មោះ អាត(ហៅទ្រីតូច)និងឈ្មោះប៊ឿក នៅស្រុកមេមត់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ទីតាំងស្តុកឈើមួយកន្លែងដែលគេដឹងថាមានម្ចាស់ឈ្មោះ ប៊ឿក និងឈ្មោះ អាត ហៅ(ទ្រីតូច)ជាអ្នកកាងមុខរបរឈើខុសច្បាប់នេះ ត្រូវបានបង្រ្កាបនៅស្រុកមេមត់ ។

IMG_5652

 

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ឧត្តមសេនីយ៍ ម៉ៅ ពៅ បានប្រាប់ឲ្យដឹងថា នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥នេះ កម្លាំងនគរបាលខេត្តបានចុះបង្រ្កាប២ករណី, ទី១៖ រថយន្ត Land Cruiser មួយគ្រឿង និងមនុស្សចំនួន២នាក់ រួមនឹងឈើមួយចំនួន ត្រូវបានកម្លាំងនគរបាលខេត្ត ត្បូងឃ្មុំ ដឹកនាំដោយព្រះរាជអាជ្ញា ហៀង សុភ័ក្របានចាប់ឃាត់នៅទីតាំង ស្តុកឈើមួយកន្លែង ស្ថិតនៅចំណុចខ្នងក្រពើ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ករណីទី២៖ រថយន្តសាំងយ៉ុងដឹកឈើធ្នង់ពេញ ចាប់ឃាត់បាននៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយឡែកម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ ។

លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានបញ្ជាក់ថា មនុស្ស២នាក់ត្រូវឃាត់ខ្លួន ចំណែកទីតាំងស្តុកឈើនោះត្រូវបានបិទ រួមនឹងរថយន្តសាំងយ៉ុងដឹកឈើធ្នង់ករណីទី២ ក៏ត្រូវឃាត់ទុករងចាំបន្តនិតិវិធីផងដែរ។

សូមបញ្ជាក់ដែរថា បុគ្គលឈ្មោះអាត(ហៅទ្រីតូច)នេះគេបានតាំងខ្លួនជាសមត្ថកិច្ច ដើរប្រមូលលុយពីបទល្មើសឈើប្រណិតក្នុងភូមិភាគ២នេះ ដោយប្រាប់ថាគេឯងថាធ្វើរសេដ្ឋកិច្ចជូនថ្នាក់លើផង ហើយបុគ្គលរូបនេះក៏ជាអ្នករកសីុផងនិងកាងឈើរប្រណិតផងដែរក្នុងការដឹកជញ្ជូនទាំងនោះទៅលក់នៅប្រទេសវៀតណាម។

សមត្ថកិច្ចចេញមុខរកសុីឈើ ប្រមូលលុយពីបទល្មើសឈើ ចេញមុខរត់ការកាងឈើល្មើសច្បាប់បែបនេះ ពិតជាមានចេតនាដ៏ទុច្ចរិតយ៉ាងគឃ្លើនប្រឆាំងទៅនឹងបញ្ជារបស់សម្តេចតេជោថ្មីៗនេះ ដែលសម្តេចដាក់ចេញនូវផែនការ បញ្ជាអោយសមត្ថកិច្ចត្រូវចូលរួមអនុវត្តច្បាប់បង្រ្កាបបទល្មើសព្រៃឈើនោះ ។

ទាក់ទងនិងករណីនេះដែរមហាជននិងប្រជាពលរដ្ឋបាននិងកំពុងរងចាំមើលចំណាត់ការរបស់ស្ថាប័នអ្នកអនុវត្តច្បាប់ថាតើមានចំណាត់ការដែរឬទេចំពោះបុគ្គលពាក់ពន្ធ័និងបទល្មើសឈើប្រណិតទាំងពីរនាក់នេះ ?

នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ ឈ្មួញឈ្មោះអាត ហៅទ្រីតូច តាំងខ្លួនជាសមត្ថកិច្ចប្រមូលលុយពីបទល្មើសឈើផង រកសុីឈើផង កាងឈើផង បានប្រាប់នគរវត្តតាមទូរស័ព្ទថាៈ ខ្លួនឈប់រកសុីហើយ ឥឡូវមកនៅតែភ្នំពេញទេ ឈើនោះជាឈើសល់ចាស់ៗរបស់ឈ្មោះប៊ឿកទេ ៕

IMG_5650

IMG_5651

IMG_5653

...

ដោយ៖ វណ្ណះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print