អាជីវកម្មដុតមាសមួយបង្ហុយផ្សែងប៉ះពាល់សុខភាពអ្នកជិតខាង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋជាច្រើន គ្រួសាររស់នៅក្នុងភូមិដាំស្ពៃ សង្កាត់ស្លា កែត ក្រុងបាត់ដំបង បានសំណូមពរអាជ្ញាធរក្រុងនិងខេត្តបាត់ដំបង ជួយចុះត្រួតពិនិត្យទីតាំងធ្វើអាជីវកម្មដុតមាសមួយកន្លែង ដែលសព្វថ្ងៃកំពុងបង្កផលប៉ះពាល់ និង រំខានការរស់នៅរបស់ពួកគាត់ ។

លោក ផាន់ ថងដារិទ្ធ និងលោក សាមុត ស៊ីរីវណ្ណ ដែលតំណាងឲ្យប្រជាពលរដ្ឋចំនួន១០គ្រួសារ រស់នៅមូលដ្ឋានខាងលើបាន លើកឡើងថា ជាច្រើនឆ្នាំកន្លងមកហើយ ទីតាំងធ្វើអាជីវកម្មដុតយកមាសខាងលើបានបង្ហុយផ្សែង អាស៊ីតគីមី មកលើលំនៅ ឋាននរបស់ពួកគាត់ ធ្វើឲ្យពិបាកដកដង្ហើម។ លើសពីនោះនៅពេលដែលទីតាំង

ខាងលើដុតយកមាសម្តងៗបានបង្ហុយផ្សែងពាសវាលពាសកាលតែម្តង ។
លោក មុត បូរិន ជាម្ចាស់ទីតាំងធ្វើអាជីវកម្មខាងលើបានឲ្យដឹងថា លោកបើកធ្វើ អាជីវកម្មនេះជាង២០ឆ្នាំមកហើយ។ លោក ទទួលស្គាល់ថាមានផ្សែងហុយទៅលើលំនៅ ឋានអ្នកជិតខាងមែន ប៉ុន្តែផ្សែងនោះមិនមែនជាផ្សែងអាស៊ីតគីមីពុលអីទេ គឺជាផ្សែងប្រេងម៉ាស៊ូតដែលមានគ្រឿងផ្សំមេទឹក ស៊ីអីុវ ,ទឹកត្រី ,អំបិល និងម្សៅកាបូណាតតែ ប៉ុណ្ណោះ ។

លោក អែល សាលែស ចៅសង្កាត់ស្លា កែតបានប្រាប់ឲ្យដឹងកាលពីរសៀលថ្ងៃទី១៤ ធ្នូ ឆ្នាំ២០១៦ ថា បញ្ហាទីតាំងយកមាសខាងលើបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ លោកបានទទួលដឹងឮហើយ ហើយលោកនឹងរៀបចំដើម្បីចុះទៅធ្វើកិច្ច ការនេះ ។

ចំណែក លោកជួប សារុន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង ក៏បានឲ្យដឹងដែរថា លោកនៅមិនទាន់ទទួលបានព័ត៌មានទេ តែយ៉ាងណាលោកនឹងចាត់ឲ្យមន្ត្រីរបស់លោកចុះទៅពិនិត្យមើល ៕ ដោយ ៖ ហេង នរិន្ទ្រ

...

bb-3 bb-4 bb-2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print