កម្ពុជាឈ្នះមេដាយចំនួន៥២គ្រឿងក្នុងព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់ដូ ITF

ចែករំលែក៖

ភ្នំពេញ៖ ម្ចាស់ផ្ទះកម្ពុជាដណ្តើមបានមេដាយចំនួន៥២គ្រឿងក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាតេក្វាន់ដូ I.T.F ជើងឯកអាស៊ីអាគ្នេយ៍លើកទី១ដែលចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ក្នុងនោះមាន មេដាយមាស៣១គ្រឿង, មេដាយប្រាក់១០ គ្រឿងនិងមេដាយសំរឹទ្ធិ១១គ្រឿង ។ លទ្ធ ផលនេះត្រូវបានថ្នាក់ដឹកនាំក្រសួង អប់រំ យុវជន និងកីឡា និងសហព័ន្ធចាត់ទុកថា កម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង ហើយការប្រកួតនេះបានប្រារព្ធពិធីបិទការប្រកួតកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងវិមាននៃពហុកីឡដ្ឋានជាតិ។

ការប្រកួតនេះប្រទេសម៉ាឡេស៊ីទទួលបានមេដាយចំនួន៣៤គ្រឿង គឺមេដាយ មាស៥គ្រឿង, មេដាយប្រាក់១១គ្រឿង និងមេដាយសំរឹទ្ធិ១៨គ្រឿង, សិង្ហបុរី ទទួលបានមេដាយចំនួន១០គ្រឿង គឺមេដាយមាស១គ្រឿង, ប្រាក់៣គ្រឿងនឹង មេដាយសំរឹទ្ធិ៦គ្រឿង, ថៃទទួលបាន មេដាយចំនូន៨គ្រឿងក្នុងនោះមានមេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធិ៧គ្រឿង, វៀតណាមទទួលបានមេដាយចំនួន២៨ គ្រឿង គឺមេដាយមាស១គ្រឿង មេដាយ ប្រាក់១៣គ្រឿង, មេដាយសំរឹទ្ធិ១៤គ្រឿង។ ចំណែកប្រទេសដែលមិនបានទទួលមេដាយ គឺហ្វីុលីពីន និងឥណ្ឌូនេស៊ី ។

ចំពោះលទ្ធផលថ្ងៃប្រកួតចុងក្រោយ វិញ្ញាសាប្រយុទ្ធបុរសទម្ងន់៥០គីឡូក្រាមមេដាយមាសបានទៅកីឡាករកម្ពុជា បុត្រ សេរីគង្គា, មេដាយប្រាក់ កីឡាករវៀត ណាម Li Chi Luan និងមេដាយសំរឹទ្ធិ កីឡាករ ម៉ាឡេស៊ី KohRen Kang ។ វិញ្ញាសា ប្រយុទ្ធបុរសទម្ងន់៥១គីឡូក្រាមមេដាយមាសកីឡាករកម្ពុជាសុខ ស៊ុយណាម មេដាយប្រាក់ កីឡាករវៀតណាមVo Van Ngoan និងមេដាយសំរឹទ្ធិកីឡាករកម្ពុជាស៊ុយ គឹមលីហេង ។

វិញ្ញាសាប្រយុទ្ធនារីទម្ងន់៥៧គីឡូក្រាមមេដាយមាសបានទៅកីឡាការិនីកម្ពុជានាង សីហា មេដាយប្រាក់កីឡាការិនីវៀត ណាម Le Minh Hao និងមេដាយសំរឹទ្ធិ កីឡាការិនីកម្ពុជាបឹងកម្រិត ។ វិញ្ញាសា ប្រយុទ្ធបុរសទម្ងន់៦៣គីឡូក្រាមមេដាយមាសបានទៅកីឡាករកម្ពុជាកែវ សំណាង, មេដាយប្រាក់កីឡាករកម្ពុជាថៃ ធៀនឡុង និងមេដាយសំរឹទ្ធិ កីឡាករសិង្ហបុរី Pary MithunRagav ។ វិញ្ញាសាប្រយុទ្ធបុរស ទម្ងន់៦៤គីឡូក្រាមមេដាយមាសបានទៅកីឡាករកម្ពុជា ប៉ាល់ ជីវ័ន្ដ, មេដាយប្រាក់ កីឡាករម៉ាឡេស៊ី Ong Zhi Xian មេដាយ សំរឹទ្ធិ កីឡាករកម្ពុជា តាំង សឿសុង ។

វិញ្ញាសាប្រយុទ្ធបុរសទម្ងន់៦៤គីឡូក្រាមមេដាយមាសបានទៅកីឡាករកម្ពុជា ឃឿន ប៊ុនឡុង មេដាយប្រាក់ កីឡាករ កម្ពុជាសុភ័ក្រ្ត ចាន់បុត្រ និងមេដាយសំរឹទ្ធិ កីឡាករវៀតណាម Nguyen PhuocLoc ។ វិញ្ញាសាប្រយុទ្ធ បុរសទម្ងន់ ៧១ គីឡូក្រាម មេដាយមាស កីឡាករកម្ពុជា ឱក សំនៀង, មេដាយប្រាក់ កីឡាករ កម្ពុជាដេត សីហា និងមេដាយសំរឹទ្ធិ កីឡាករ សិង្ហបុរី Ong John Kgee។ វិញ្ញាសាប្រយុទ្ធបុរសទម្ងន់ លើ៧៥ គីឡូក្រាមមេដាយមាសកីឡាករ កម្ពុជាឃឿន ប៊ុនលាង, មេដាយប្រាក់ កីឡាករ វៀតណាម Diep Dong Anh មេដាយសំរឹទ្ធិ កីឡាករ ម៉ាឡេស៊ី Fan RuiHern ។ វិញ្ញាសាប្រយុទ្ធ បុរសទម្ងន់ ៧៨ គីឡូក្រាមមេដាយមាសកីឡាករកម្ពុជា នេត ហាក់លី, មេដាយប្រាក់កីឡាករ វៀតណាម Nguyen Van Toan មេដាយ សំរឹទ្ធិ កីឡាករ សិង្ហបុរី Chew KengKok ។ វិញ្ញាសាប្រយុទ្ធបុរសទម្ងន់៨៥គីឡូក្រាមមេដាយមាសកីឡាករកម្ពុជាស៊ាង អេងហ៊ុយ, មេដាយប្រាក់ កីឡាករ កម្ពុជាទ្រី វរលក្ខណ៍ មេដាយសំរឹទ្ធិ កីឡាករ វៀតណាម Ho Tran Hoang Nhan ។ វិញ្ញាសាប្រយុទ្ធ បុរសទម្ងន់លើ ៨៥ គីឡូក្រាម, មេដាយមាសកីឡាករ កម្ពុជាជា ច័ន្ទឡា ,មេដាយប្រាក់ កីឡាករ សិង្ហបុរី Eric Ko Ping How មេដាយសំរឹទ្ធិ កីឡាករ ម៉ាឡេស៊ី Chua Lian Hong ។

វិញ្ញាសាប្រយុទ្ធជាក្រុមបុរសមេដាយមាសបានទៅក្រុមកម្ពុជាមេដាយប្រាក់ ក្រុមវៀតណាម និងមេដាយសំរិទ្ធក្រុម ម៉ាឡេស៊ី។ វិញ្ញាសាប្រយុទ្ធឯកត្តជននារី ទម្ងន់៤៥គីឡូក្រាមមេដាយមាសកីឡាការិនី កម្ពុជាស្រីុវ សូរ៉ាក់ ភី, មេដាយប្រាក់ កីឡា ការិនីកម្ពុជាស្រ៊ុន ចាន់នីម , មេដាយសំរឹទ្ធិ កីឡាការិនីថៃ PongpanTungkasamit ។ វិញ្ញាសាប្រយុទ្ធឯកតជននារីទម្ងន់៤៦គីឡូក្រាមមេដាយមាសកីឡាការិនីកម្ពុជា ទុន សុវិជ្ជា មេដាយប្រាក់កីឡាការិនីវៀតណាមNguyen Thi KimNganមេដាយសំរឹទ្ធិ កីឡាការិនីថៃ Hueanmuang Kerdsiri ។

វិញ្ញាសាប្រយុទ្ធទម្ងន់៥១គីឡូក្រាមនារីមេដាយមាសកីឡាការិនីកម្ពុជា រ៉យ ម៉ូលីកា, មេដាយប្រាក់កីឡាការិនីម៉ាឡេស៊ី Gan Wen Ya និងមេដាយសំរឹទ្ធិកីឡាការិនីវៀតណាម Nguyen ThiBoi Ngoc ។ វិញ្ញាសាប្រយុទ្ធឯកត្តជននារីទម្ងន់៥៧គីឡូក្រាមមេដាយមាសបានទៅកីឡាការិនី កម្ពុជាតាន់ ជីប៉ូ, មេដាយប្រាក់កីឡាការិនី វៀតណាម DanhTuyet Lai និងមេដាយ សំរឹទ្ធិកីឡាការិនីកម្ពុជាលឹម ខេង ។

វិញ្ញាសា ប្រយុទ្ធឯកត្តជននារីទម្ងន់៧៥គីឡូក្រាម មេដាយមាសកីឡាការិនីកម្ពុជារស់ ស្រីនិច មេដាយប្រាក់ កីឡាការិនី ម៉ាឡេស៊ី Ho Chai Jing , មេដាយសំរឹទ្ធិកីឡាការិនី កម្ពុជា ជុំ គឹមទាវ ។ វិញ្ញាសាប្រយុទ្ធជា ក្រុមនារីមេដាយមាសក្រុមកម្ពុជា, មេដាយប្រាក់ក្រុមម៉ាឡេស៊ីនិងមេដាយសំរឹទ្ធិក្រុមវៀតណាម ៕

sarim-3 sarim-1 sarim-2

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print