លោក Aexei Navalny អាយុ៤០ឆ្នាំជាមេដឹកនាំគណបក្សប្រឆាំងរុស្ស៊ីដែលធ្លាប់ថ្កោលទោសយ៉ាងខ្លាំងដល់ប្រធានាធិបតីពូទីននាពេលកន្លងមកបានប្រកាសថា លោកនឹងបន្តឈរឈ្មោះបោះឆ្នោតប្រធានាធិបតីនាឆ្នាំ២០១៨បន្តទៀត។
នៅពេលនេះដែរប្រធានាធិបតី ពូទីន មិនទាន់ប្រកាសថា តើលោកនឹងបន្តឈរឈ្មោះជាបេក្ខភាពនៅក្នុងការបោះឆ្នោត អាណត្តិទី៤របស់លោកក្នុងឆ្នាំ២០១៨ដែរឬទេ។ ប៉ុន្តែកន្លងមកមានព័ត៌មានជាច្រើនបានផ្សាយថាលោក ពូទីន នឹងបន្តអាណត្តិទី៤របស់លោកក្លាយជាប្រធានាធិបតីរុស្ស៊ី។
សារព័ត៌មានរ៉យទ័របានផ្សាយថា ប្រសិន បើលោក Navalny ត្រូវបានទាត់ចេញពី តំណែងបេក្ខភាពប្រធានាធិបតីនោះមាន ន័យថា លោក ពូទីន បានជ្រៀតជ្រែកចូលក្នុងប្រព័ន្ធបោះឆ្នោតនៅក្នុងប្រទេសនេះ ធ្វើឲ្យការបោះឆ្នោតមិនមានតម្លាភាព។
លោក Aexei Navalny អ្នកបង្កើតអង្គការប្រឆាំងគ្រឿងញៀន រុស្ស៊ីបានប្រកាស ថា រយៈពេល២០ឆ្នាំហើយការបោះឆ្នោត របស់រុស្ស៊ីមិនមានការប្រកួតប្រជែង។ កន្លង មកមិនមានបក្ខភាពណាមួយហ៊ានប្រឆាំងនោះឡើយ ដោយបានដឹងថាការបោះឆ្នោតនោះលោកពូទីនប្រាកដជាឈ្នះមិនខាន។
នៅក្នុងការស្ទង់មតិកាលពីខែវិច្ឆិកា ឆ្នាំ ២០១៦ លោក ពូទីន ទទួលបានការគាំទ្រ ខ្ពស់បំផុតដោយមានរហូតដល់ទៅ៨៦ ភាគរយ។ ទាំងនោះហើយប្រសិនបើលោក នៅតែបន្តឈរឈ្មោះនោះ និងជាប់ជាប្រធានាធិបតីរហូតដល់ឆ្នាំ២០២៤៕
ប្រែសម្រួល៖ ម៉ែវ សាធី