ខេត្តស្វាយរៀង ៖ កម្មករកម្មការីរោងចក្រជិត២ពាន់នាក់បានចូលបម្រើការងារដូចធម្មតាវិញហើយាលពីព្រឹកថ្ងៃទី១៦ខែធ្នូឆ្នាំឆ្នាំ២០១៦បន្ទាប់ពីមានការសំរបសំរួលជាមួយអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចពាក់ពន្ធ័។លោកអ៊ូសាខឿនអនុប្រធានមន្ទីការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀងបានអោយដឹងថាបន្ទាប់ពីមានដំណោះស្រាយរវាងកម្មករនិងថៅកែរោងចក្រយល់ព្រមឈប់ធ្វើកូដកម្មនិងចូលធ្វើការដូចធម្មតានៅព្រឹកថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៦នេះ។លោកបន្តថារូបលោកនិងសមត្ថកិច្ចពាក់ពន្ធ័បាននាំគ្នាជួយរកដំណោះស្រាយខណះបាននិយាយប្រាប់តំណាងកម្មករក៏ដូចជាកម្មករពីមូលហេតុថាការធ្វើកូដកម្មទាមទារខុសច្បាប់ការងារនិងធ្វើអោយខាតបង់ពេលវេលារបស់បងប្អូនផងដែរ់។
រំលឹកឡើងវិញថាការធ្វើបាតុកម្មនេះបានកើតឡើងកាលពីថ្ងៃទី៩ធ្នូ២០១៦នៅខាងមុខរោចក្រលូថៃ ស្ថិតនៅភូមិស្វាយតឿសង្កាត់ស្វាយតឿក្រុងស្វាយរៀងដោយសមត្ថកិច្ចនគបាលក្រុងស្វាយរៀងបានឲ្យដឹងថា ការនាំឲ្យមានផ្ទុះបាតុកម្មនេះឡើងដោយសារ មានជនសង្សយ័ម្នាក់វាយទៅលើតំណាងសហជីពស៊ិទ្ធិកម្មករខ្មែរម្នាក់ឲ្យរងរបួសហើយកម្មករកម្មការនីបានចោទប្រកាន់ថា ក្រុមហ៊ុនលូថៃ ជាអ្នកនៅពីក្រោយរឿងនេះ។ជនរងគ្រោះមានឈ្មោះខឿនលីដា ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរជាមន្ត្រីសហជីពសហពន្ធ័សហជីពសិទ្ធិកម្មករខ្មែរប្រចាំនៅក្នុងរោងចក្រក្រុមហ៊ុនលូថៃ(ខេមបូឌា )។
រីឯជនសង្ស័យដែលជាជនបង្ក ឈ្មោះមុំតាង ភេទប្រុស អាយុ៣៨ឆ្នាំជាបុគ្គលិក ក្រុមហ៊ុនលូថៃ ទើបតែចូលធ្វើការបានមួយខែប៉ុណ្ណោះ មានទីលំនៅខេត្តកំពត។ប្រភពដ៏ដែលបន្តទៀតថា ជនរងគ្រោះ និងជនសង្សយ័ មិនដែលស្គាល់គ្នា ឬមានជម្លោះអ្វីឡើយ មុនកើតហេតុជនរងគ្រោះ ចេញពីកន្លែងធ្វើការ ដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីបត់ជើងតូចខណៈកំពុងសំអាតអនាម័យដៃក្នុងបន្ទប់ទឹកស្រាប់តែជនសង្ស័យឈ្មោះមុំតាំង ដើរចូលទៅ ទាញជនរងគ្រោះរួចដាល់យ៉ាងសន្ធាប់ទៅលើដើមទ្រូងជនរងគ្រោះពីបីដៃ បណ្តាលឲ្យរងរបួសធ្ងន់ ជនរងគ្រោះក៏ប្រឹងរត់ចេញមកក្រៅបន្ទប់រួចស្រែកឲ្យគេជួយផ្អើលដល់កម្មករកម្មការនីរោងចក្ររត់ចេញមកជួយខណៈនោះសមត្ថកិច្ចក៏ទៅដល់ភ្លាមៗដែរ ហើយបានហៅជនសង្ស័យនិងជនរងគ្រោះទៅសាកសួរនិងដោះស្រាយ៕ សុថាន