ភ្នំពេញៈ ក្រោយពីមានបទបញ្ជាខ្លាំងៗពីក្រសួងមហាផ្ទៃ តែមួយចម្អិនកំពឹសស្តីពីបំបាត់រាល់ ល្បែងស៊ីសង ជាពិសេសល្បែងកន្ទុយលេខខុ សច្បាប់ដែលបច្ចុប្បន្នជ្រកក្រោមស្លាកឆ្នោតខ្មែ ស្របច្បាប់ ហើយបទបញ្ជានេះត្រូវបានអនុវត្ត យ៉ាងភ្លូកទឹកភ្លូកដីដោយក្រុមអាជ្ញាធរថ្នាក់ក្រោម។ ក៏ប៉ុន្តែវាហាក់បីដូចជាគ្មានប្រសិទ្ធភាពដោយ ក្រុមសមត្ថកិច្ចនគរបាលខណ្ឌប៉ុសិ្តបានព្យាយាមលាក់កំបាំងគ្រប់ល្បិចកល ឆ្លើយដាក់គ្នា ហើយពេលខ្លះដាក់សាលាខណ្ឌ ហើយពេល ខ្លះធ្វើរបាយការណ៍ថាគ្មានឆ្នោតកន្ទុយលេខនោះទេ មានតែឆ្នោតខ្មែរ។
បញ្ហានេះគេបានសង្កេតឃើញកើតមាននៅក្បែរសាលាសង្កាត់ស្ទឹងមានជ័យ ផ្ទះដូរលុយ កន្លែងលក់មាស ផ្លូវ៦២ ភូមិមានជ័យ ទីតាំង នេះសុទ្ធតែបានផ្តល់ផលប្រយោជន៍ឲ្យប៉ុសិ្ត នគរបាលស្ទឹងមានជ័យ។
លោក ឌី រ័ត្ឋខេមរុណ អភិបាលរងខណ្ឌមានក៏ បានស្តីបន្ទោសអាជ្ញាធរសង្កាត់និងប៉ុសិ្តនគរបាលថាពូកែខាងលាក់បំពួនល្បែងស៊ីសង ហើយពេលសួរទៅថាគ្មានតែរហូត។
ដោយឡែកលោកនាយប៉ុសិ្តក៏តែងតែឆ្លើយថា ចាំមើលសិនៗ ៕ តាឡឹម