ភ្នំពេញ ៖ បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំកាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ដែលបង្កឲ្យមានការជន់លិចទឹកនៅទីលានប្រលងយកបណ្ណបើកបរផ្នែកដៃចង្កូតនិងដោយសារប្រព័ន្ធលូនៅតំបន់នោះតូចៗរក ប្រភពទឹកហូរចេញមិនបានព្រោះត្រូវគេចាក់ដីលុបអស់នោះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញស្ថិតនៅខាងក្រោយក្រសួងសាធារណការ និងដឹកជញ្ជូន តាម បណ្តោយផ្លូវលេខ៥៩៨ ក្នុងខណ្ឌប្ញស្សីកែវ បានប្រកាសផ្អាក និងពន្យារពេលការប្រលងដៃចង្កូតមួយរយៈរហូតដល់ថ្ងៃចន្ទដើម សប្តាហ៍ក្រោយទើបដំណើរការវិញ ។
មន្ត្រីអង្គភាពផ្តល់បណ្ណបើកបររថយន្តនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជ ធានីភ្នំពេញបានឲ្យដឹងថា បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំកាលពីយប់ថ្ងៃទី១៥ធ្នូរួចមក បានបង្កឲ្យមានការជន់លិចនៅទីលាន ប្រលងយកបណ្ណបើកបរផ្នែកដៃចង្កូត និងម្យ៉ាងដោយសារប្រព័ន្ធលូនៅតំបន់នោះ តូចៗ និងរកប្រភពទឹកហូរចេញមិនបាន ធ្វើឲ្យការប្រលងផ្នែកដៃចង្កូតត្រូវបានផ្អាក និងពន្យារពេលទៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយវិញ ។
មន្រី្តរូបនោះបានឲ្យដឹងទៀតថា ការផ្អាកនេះសម្រាប់ការប្រលងដៃចង្កូតប៉ុណ្ណោះ ឯការប្រលងទ្រឹស្តីនៅតែបន្តដំណើរ
ការជាធម្មតាដដែលមិនប្រែប្រួលទេ ៕ ប្រាថ្នា