កម្លាំងអាវុធហត្ថបង្ក្រាបរថយន្តយីឌុបដឹកឈើ២គ្រឿងប្រគល់ឲ្យមន្រ្តីជំនាញ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងកងរាជវុធហត្ថលើផ្ទៃប្រទេសខេត្តពោធិ៍សាត់សហការគ្នា ធ្វើការបង្រ្កាបឃាត់ចាប់រថយន្តចង្កូតឆ្វេង២គ្រឿង ដឹកឈើហុបជ្រុងពេញៗ យកទៅឲ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើអនុវត្តបន្ត។

ប្រភពព័ត៌មានពីកងកម្លាំងចុះអនុវត្តបង្រ្កាបបានឲ្យដឹងថា រថយន្តចង្កូតឆ្វេងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្បាលស ទ្រុងខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A-0127 ទ្រុងប្រភេទកែច្នៃ ភ្លៅ៥ ដឹកឈើពេញត្រូវបានកម្លាំងធ្វើការបង្រ្កាបនៅវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ រួចបានបើកបរយកទៅរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ លុះព្រឹកថ្ងៃទី១៦ ខែឆ្នាំដដែល ទើបយកទៅប្រគល់ឲ្យមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ដើម្បីអនុវត្តបន្ត ហើយក្នុងកិច្ចប្រតិបត្តិការខាងលើនេះដែរ កម្លាំងបានឃាត់ខ្លួនព្រូរថយន្តម្នាក់ឈ្មោះ សេង ឡុង អាយុ២៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ-ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីបន្តនីតិវិធី។

ប្រភពខាងលើបន្តថា លុះនៅម៉ោង១០និង៣០នាទីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នៅចិញ្ចើមផ្លូវជាតិលេខ៥៥ ត្រង់ចំណុចភ្នំចិនយំ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កម្លាំងបានធ្វើការបង្ក្រាបបានរថយន្តចង្កូតឆ្វេងមួយគ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៊ិច គ្នានស្លាកលេខ ប៉ុន្តែមានស្លាកមិនទាន់ចាប់នៅក្នុងរថយន្ត ទ្រុងខុសប្រក្រតី ភ្លៅ៥ ដឹកឈើពេញបានយកទៅប្រគល់ឲ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ស្រុកវាលវែង ចាត់ការបន្ត។

ប្រភពព័ត៌មានពីមន្រ្តីជំនាញខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់បានឲ្យដឹងថា ឈើនៅលើរថយន្តត្រូវបានកម្លាំងធ្វើការបង្រ្កាបយកមកប្រគល់ឲ្យនោះ ជាឈើហុបជ្រុងប្រភេទក្រៅលំដាប់ថ្នាក់(រាជកុល) កំពុងចាត់ចែងធ្វើការវាស់វែងតាមបច្ចេកទេស នៅខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ចំណែកនៅខាងស្រុកវាលវែងពុំទាន់បានអនុវត្តនៅឡើយទេ។

pursat-5pursat-3 pursat-1 pursat-7 pursat-2 pursat-4 pursat-6

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print