ទៅលេងផ្ទះមិត្តភក្ដិយកសោចាក់ទ្វាររបង គេច្រឡំស្មានថាចោរកាច់កម៉ូតូចាប់វាយប៉ោងភ្នែក

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ខណៈរូបគេបង្កហិង្សាដោយចេតនាទៅលើយុវជនម្នាក់ទៀតដោយសង្ស័យស្មានថាចោរកាច់សោ.កម៉ូតូរបស់ខ្លួនដែលទុកនៅមុខទ្វាររបងផ្ទះជួលបណ្តាលឲ្យយុវជនរងគ្រោះរងរបួសប៉ោងភ្នែក។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦នៅចំណុចផ្ទះជួលគ្មានលេខ ស្ថិតតាមបណ្ដោយផ្លូវភ្នំពេញហាណូយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

យុវជនរងគ្រោះមានឈ្មោះ អយ លីគាង អាយុ២០ មុខរបរនៅផ្ទះ ស្នាក់ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ចំណែកជនបង្កដែលឃាត់ខ្លួនមានឈ្មោះ អែម សម្បត្តិ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូរ៉ឺម៉កកង់បី ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើ ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហតុរូបគាត់ជាមួយនិងមិត្តភក្ដិម្នាក់ទៀតបានជិះម៉ូតូមកលេងផ្ទះមិត្តភក្ដិម្នាក់ដែលជួលបន្ទប់កន្លែងកើតហេតុហើយដោយសារតែផ្ទះជួលខាងលើនេះឧស្សាហ៍បាត់ម៉ូតូទើបមិត្តភក្ដិរបស់ជនរងគ្រោះប្រាប់ឲ្យជនរងគ្រោះយកកូនសោទៅចាក់ទ្វារបង ពេលនោះជនបង្កបានដាក់ម៉ូតូរបស់ខ្លួននៅ
ពាំងមុខទ្វាររបងធ្វើឲ្យជនរងគ្រោះពិបាកក្នុងការចាក់សោរទើបជនរងគ្រោះឈោងពីលើម៉ូតូរបស់ជនបង្កដើម្បីចាក់សោទ្វារស្រាប់តែជនបង្កមើលតាមកាមេរ៉ាសុវត្ថិភាពឃើញជនរងគ្រោះស្មានថាចោរលួចកាច់សោ.កម៉ូតូក៏បានរត់ចេញមកហើយចាប់ជនរងគ្រោះវាយឡើងប៉ោងមុខហើមភ្នែកបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកអន្តរាមន៍និងឃាត់ខ្លួនជនបង្កយកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លា។

តាមសម្តីរបស់ជនបង្កឆ្លើយប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០១៦ វេលាម៉ោង១០យប់ ពូរបស់គាត់ទើបតែបាត់ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខក្រុងព្រះសីហនុ 1B-0321ថ្មីៗ ទើបដល់ថ្ងែកើតហេតុគាត់ក៏ឃើញជនរងគ្រោះមានកាយវិការគួរឲ្យសង្ស័យស្មានថាជាក្រុមដែលធ្លាប់មកលួចម៉ូតូទើបចាប់វាយយ៉ាងដូចឆ្នេះទៅ។

បច្ចុប្បន្នជនបង្កខាងលើត្រូវបានសមត្ថកិច្ចកំពុងតែនិងកសាងសំណុំរឿងនិងបញ្ជូនបន្តទៅកាន់អធិការដ្ឋានខណ្ឌសែនសុខរងចាំការចាត់ការទៅតាមនីតិវិធី ៕

tong-1 tong-4 tong-2 tong-5 tong-3

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print