យុជនមួយក្រុមជិះម៉ូតូដល់មុខក្លឹបកំសាន្តEpic ដកកាំភ្លើងបាញ់រះ ត្រូវសន្តិសុខម្នាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ យុជនមួយក្រុមសង្ស័យខឹងរឿងចតឡានអត់មានសណ្តាប់ធ្នាប់ពេក បានជិះម៉ូតូមកដល់មុខក្លឹបកំសាន្ត Epic ហើយបានដកកាំភ្លើងបាញ់រះ ជាច្រើនគ្រាប់បណ្ដោលឲ្យសន្តិសុខម្នាក់កំពុងឈរឈាម នៅខាងមុខក្លឹបកំសាន្តខាងលើរងរបួសបាក់ជើងខាងស្តាំ និងបែកគ្រាប់ភ្នែកខាងឆ្វេង។

ហេតុការណ៍ដ៏សាហាវខាងលើនេះកើតឡើងនៅវេលាម៉ោងប្រមាណ៣រំលងអធ្រាត្រថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចក្លឹបកំសាន្ត Epic ស្ថិតនៅក្បែរស្ថានទូតរុស្ស៊ី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះ។ ចំណែកជនបង្កសមត្ថកិច្ចកំពុងស៊ើបអង្កេតករណីបាញ់ប្រហារនេះ៕

image1 image2img_7537

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print