កម្មកររោងចក្រកាត់ដេរ WINAS១៩នាក់ ដួលសន្លប់ដោយសារពុលក្លិនថ្នាំលាបបង្អួច

ចែករំលែក៖

ភ្នំពេញ៖កម្មការិនីរោងចក្រកាត់ដេរ WINAប្រមាណ១៩នាក់ ដែលបំរើការងារនៅក្នុងក្រុមហ៊ុន WINAS កាត់ដេរសម្លៀកបំពាក់មួយដែលមានទីតាំងនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានដួលសន្លប់ជាបន្តបន្ទាប់ខណៈពុលក្លិនថ្នាំលាបបង្អូចរោងចក្រ កាលពីម៉ោង១១ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នេះ។

ក្រុមកម្មកររងគ្រោះទាំងនោះបាននិយាយដូចៗគ្នាថា មូលហេតុដែលនាំអោយកកម្មករពុលសន្លប់
បន្តបន្ទាប់គ្នាដូច្នេះ គឺដោយសារពុលក្លិនថ្នាំលាប ដែលថៅកែប្រើជាងអោយគេមកលាបថ្នាំបង្អួច
នៅក្នុងរោងចក្រនោះ ។

ការពុលនេះមិនបានបង្កឲ្យប៉ះពាលដល់ជីវិតកម្មករនោះទេ ហើយខាងថៅកែរោងចក្របានដឹកកម្មទៅព្យាបាលនៅតាមមន្ទីរពេទ្យនានា និងបានចេញលុយថ្លៃព្យាបាលផងដែរ ។

ក្រោយពីបញ្ជួនទៅដល់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះក្រុមក្មមការនីទាំងនោះមានសភាពធូស្រាលវិញហើយ៕
តុង សីហា

img-20161219-wa0248 img-20161219-wa0249 img-20161219-wa0244 img-20161219-wa0245

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print