ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៦ លោក ពេជ សោភ័ន រដ្ឋលេខា ធិការក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈបានបញ្ជាក់ថា រដ្ឋាភិបាល សាធារណរដ្ឋឥណ្ឌាគ្រោងជួយបន្តកសាង អភិវឌ្ឍន៍មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជា ជីវៈមួយក្នុងខេត្តតាកែវ គឺវិទ្យាស្ថានពហុ បច្ចេកទេសភូមិភាគតេជោ ហ៊ុន សែន តាកែវ ដើម្បីបណ្ដុះបណ្ដាលជំនាញ សំខាន់ៗចំនួន៣ដល់និស្សិតកម្ពុជា ពិសេស លើជំនាញសហគ្រិនភាពក្រោយបញ្ចប់ ជំនួបពិភាក្សាការងារជាមួយលោក ណាវិន ស្រីវ៉ាតាវ៉ា ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នៅស្ដីការក្រសួងការងារ ។
លោក ពេជ សោភ័ន បានឲ្យដឹងថា ជំនាញសំខាន់ៗទាំង៣ ដែលឥណ្ឌាមាន បំណងចង់ជួយជ្រោមជ្រែងដល់កម្ពុជា នោះរួមមាន ទី១-ជំនាញអក្សរសាស្រ្ត អង់គ្លេស, ទី២-ជំនាញសហគ្រិនភាព ដើម្បីបណ្ដុះបណ្ដាលយុវជន និងនិស្សិត កម្ពុជាឲ្យចេះចាប់យកឱកាសបង្កើត អាជីវកម្ម មុខរបររកស៊ី, និងទី៣-ជំនាញ ការងារមួយចំនួន ដែលទីផ្សារការងារ បច្ចុប្បន្នកំពុងត្រូវការជាចាំបាច់ ដូចជា ជំនាញកុំព្យួទ័រ ព័ត៌មានវិទ្យាជាដើម។
លោករដ្ឋលេខាធិការបានបន្តថា គម្រោងអភិវឌ្ឍន៍ជំនាញក្នុងវិទ្យាស្ថានពហុ បច្ចេកទេសភូមិភាគតេជោ ហ៊ុន សែន ខេត្តតាកែវនេះ ភាគីកម្ពុជាបានចូលរួម ផ្ដល់អគារសិក្សា គ្រូបណ្ដុះបណ្ដាល និង មន្រ្តីជំនាញមួយចំនួនសម្រាប់ធ្វើការ ជាមួយភាគីឥណ្ឌា ហើយក្រៅពីនេះជា បន្ទុករបស់ភាគីឥណ្ឌា ដែលសុទ្ធតែជំនួយ ឥតសំណងទាំងអស់។ ប៉ុន្តែការងារទាំងនេះ ស្ថិតក្នុងកិច្ចពិភាក្សារួមគ្នានៅឡើយរវាង ភាគីកម្ពុជានឹងឥណ្ឌា។
លោកបន្តថា ការងារទាំងនេះ សុទ្ធតែជា គោលនយោបាយរបស់រាជររដ្ឋាភិបាល កម្ពុជា ដែលមានគោលដៅសម្រេចបានជា ប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ ខណៈបច្ចុប្បន្នកម្ពុជាជាប្រទេស មានចំណូលមធ្យមកម្រិតទាប។
ក្រៅពីជំនួយលើគម្រោងខាងលើរដ្ឋា ភិបាលឥណ្ឌាបានជួយឧបត្ថម្ភសម្ភារមួយចំនួនដល់វិទ្យាស្ថានសហគ្រិនភាពកម្ពុជា- ឥណ្ឌាក្នុងរាជធានីភ្នំពេញ និងបានផ្ដល់ កុំព្យួទ័រមួយចំនួនដល់វិទ្យាស្ថានជាតិ ពាណិជ្ជសាស្រ្តផងដែរ ដែលនឹងត្រូវបើក សម្ពោធក្នុងពេលខាងមុខ ហើយវិទ្យាស្ថាន ទាំង២នេះត្រូវបានលោក ពេជ សោភ័ន បញ្ជាក់ថា មានទាំងនិស្សិតឥណ្ឌូនេស៊ី និង ហ្វីលីពីនមកសិក្សាជាមួយនិស្សិតកម្ពុជា ទៀតផង។
សូមជម្រាបថា វិទ្យាស្ថានពហុបច្ចេក ទេសភូមិភាគតេជោ ហ៊ុន សែន ខេត្តតាកែវ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១២ ហើយ បច្ចុប្បន្នមាននិស្សិតមកពីទូទាំងខេត្ត តាកែវ និងមកពីខេត្តជុំវិញចូលសិក្សាមាន ចំនួនសរុប៦០០នាក់។ ដោយឡែកក្រៅពី វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ ហ៊ុន សែន ខេត្តតាកែវខាងលើ កម្ពុជាមានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលចំនួន៤ភូមិភាគទៀត គឺមានភូមិភាគបាត់ដំបង ភូមិ ភាគសៀមរាប ភូមិភាគកំពត និងភូមិភាគ ស្វាយរៀង៕
ដោយ៖ ស តារា