ខ្សែប្រយុទ្ធ Zlatan Ibrahimovic របស់ ក្លិបបិសាចក្រហម Manchester United បាន ប្រៀបធៀបខ្លួនរបស់គាត់ទៅនឹងស្រា ក្រហមដោយមានន័យថាស្រាកាន់តែយូរឆ្នាំកាន់តែមានគុណភាពល្អ ហើយគាត់ថាអាចលេងបាល់ទាត់រហូតដល់អាយុ៥០ឆ្នាំ។
ឈានចូលដល់វ័យ៣៥ឆ្នាំទៅហើយ Zlatan Ibrahimovic នៅតែបន្តទម្រង់លេង ល្អ ដោយស៊ុតបាល់បាន១៦គ្រាប់ហើយឲ្យក្រុមបិសាចក្រហមនៅក្នុងរដូវកាលថ្មីនេះ។ គាត់បាននិយាយក្រោយពីស៊ុតបាល់ បាន២គ្រាប់ទៅលើក្រុម West Brom ថា “ខ្ញុំសប្បាយចិត្តណាស់ហើយមានអារម្មណ៍ល្អ។ បើទោះបីជាខ្ញុំមានវ័យ៣៥ឆ្នាំតែក្នុងចិត្តខ្ញុំគឺខ្ញុំយល់ថាខ្ញុំទើបតែមានវ័យ២០ឆ្នាំប៉ុណ្ណោះ។ ខ្ញុំគិតថាខ្ញុំអាចលេងបាល់ទាត់ រហូតដល់វ័យ៥០ឆ្នាំ។ ដូចជាស្រាក្រហមអ៊ីចឹងពេលខ្ញុំកាន់តែចាស់ខ្ញុំលេងកាន់តែល្អ” ៕
...
ដោយ៖ ដេវីត