Manchester City តាមពីក្រោយកាំភ្លើងធំមកឈរលេខ២វិញនៅអង់គ្លេស Premier League

ចែករំលែក៖

ក្រុម Manchester City ដែលដឹកនាំ ដោយលោក Pep Guardiola បានយកឈ្នះ លើក្រុមកាំភ្លើងធំ Arsenalក្នុងលទ្ធផល 2-1 នៅក្នុងទឹកដីរបស់ខ្លួនកាលពីថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០១៦ ។ ខ្សែប្រយុទ្ធ សញ្ជាតិអង់គ្លេស Theo Walcott បានជួយក្រុមភ្ញៀវកាំភ្លើងធំនាំមុខមុននៅនាទីទី៥ ប៉ុន្តែ កីឡាករLeroy Sane និង Raheem Sterling រកបានម្នាក់មួយគ្រាប់ធ្វើឲ្យក្លិប Manchester City យកឈ្នះលើ ក្រុម Arsenal វិញ ។

លោក Guardiola បានថ្លែងថា “ក្នុងតង់ទី១ខ្ញុំបានប្រាប់កូនក្រុមរបស់ខ្ញុំឲ្យបំភ្លេចគ្រាប់បាល់របស់ក្រុម Arsenal ដោយខ្ញុំប្រាប់ពួកគេថាឲ្យខិតខំលេងបន្តទៀត ព្រោះគ្រាប់បាល់ក្នុងតង់ទី១របស់កាំភ្លើងធំគឺជាគ្រាប់បាល់សំណាងនោះទេ។ កូនក្រុមរបស់ខ្ញុំបានខិតខំយ៉ាងខ្លាំងហើយក៏បានទទួលជ័យជម្នះមកវិញ។ ខ្ញុំពិតជាសប្បាយចិត្តក្នុងនាមជាគ្រូបង្វឹករបស់ពួកគេ។”

ជ័យជម្នះនេះធ្វើឲ្យ Manchester City ឡើងមកឈរលេខរៀងទី២វិញមាន៣៦ ពិន្ទុក្នុងចំណោម១៧ប្រកួត។ ចំណែកក្រុមកាំភ្លើងធំធ្លាក់មកលេខរៀងទី៤មាន៣៤ ពិន្ទុ។ តែប្រសិនបើក្រុមហង្សក្រហម Liverpool អាចយកឈ្នះក្រុម Everton នៅថ្ងៃ ចន្ទនោះហង្សក្រហមនឹងអាចឡើងមកកាន់តំណែងរបស់ក្លិប Man City វិញ ៕

manchester-united-3 manchester-united-5 manchester-united-2 manchester-united-4

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print