ក្រោយពេលលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកមកអីុរ៉ង់ បង្ហាញក្តីបារម្ភយ៉ាងខ្លាំងខ្លាចអាមេរិកដកកិច្ចព្រមព្រៀងបរមាណូជាមួយអីុរ៉ង់ដែលបានព្រមព្រៀងនៅជាប្រវត្តិសាស្ត្រនាពេល កន្លងមក។
អីុរ៉ង់នៅតែបង្ហាញក្តីបារម្ភដោយសារតែកន្លងមកគណបក្សសាធារណរដ្ឋធ្លាប់បានប្រកាសថា ប្រសិនបើគណបក្សនេះជាប់ឆ្នោតកិច្ចព្រមព្រៀងបរមាណូជាមួយអីុរ៉ង់ត្រូវលុបចោលវិញ។ ទាំងនោះហើយជាក្តីកង្វល់យ៉ាងខ្លាំងសម្រាប់អីុរ៉ង់ដែល កំពុងតែរីកចម្រើនឆ្ពោះទៅមុខក្រោយការដកទណ្ឌកម្មមួយចំនួនពីអាមេរិក។ ប៉ុន្តែអីុរ៉ង់ នៅតែបន្តរងការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិចជាបន្តទៀតដែលអីុរ៉ង់ចាត់ទុកថា ជាការបំពានទៅលើកិច្ចព្រមព្រៀង។
កាលពីថ្ងៃទី១៧ ខែធ្នូ ប្រទេសអីុរ៉ង់ បានស្នើជាផ្លូវការឲ្យមានកិច្ចប្រជុំនៃក្រុមប្រទេស៥បូក១ គឺអាមេរិក រុស្ស៊ី ចិន បារាំង អង់គ្លេស និងអាល្លឺម៉ង់ដើម្បីជជែករឿងអាមេរិកបន្តដាក់ទណ្ឌកម្មថ្មីលើអុីរ៉ង់។ ទណ្ឌកម្ម ដែលទីក្រុងតេអេរ៉ង់បានបរិហារជាការរំលោភ បំពានលើកិច្ចព្រមព្រៀងនុយក្លេអែរចុះហត្ថ លេខាកាលពីខែកក្កដា ឆ្នាំ២០១៥ ដែលអាមេរិកក៏ជាប្រទេសហត្ថលេខីមួយដែរ។
សំណើរបស់ប្រទេសអុីរ៉ង់ត្រូវបានធ្វើឡើងតាមរយៈលិខិតមួយរបស់លោកប្រមុខ ការទូតមូហាម៉េដ ហ្សាវ៉ា ហ្សារីហ្វផ្ញើទៅកាន់ លោកស្រីប្រមុខការទូតអឺរ៉ុប Federica Mogherini។ នៅក្នុងលិខិតនោះលោក ហ្សារីហ្វ បានអំពាវនាវឲ្យមានកិច្ចប្រជុំនៃ គណៈកម្មការរួមគ្រោងដោយកិច្ចព្រមព្រៀង នុយក្លេអ៊ែរដើម្បីនិយាយអំពីទង្វើថ្មីរបស់អាមេរិកដែលបានបន្តទណ្ឌកម្មប្រឆាំង អុីរ៉ង់។ ការផ្ញើលិខិតផ្ទាល់ទៅកាន់លោក ស្រី Fererica ក៏ដោយសារលោកស្រីមានតួនាទីជាអាជ្ញាកណ្តាលនៅក្នុងទំនាក់ទំនង រវាងអីុរ៉ង់នឹងក្រុមប្រទេស៥បូក១។
ប្រតិកម្មបរិហារអាមេរិករបស់អុីរ៉ង់ពេល នេះបានធ្វើឡើង២ថ្ងៃបន្ទាប់ពីលោកប្រធានាធិបតីអាមេរិកអូបាម៉ាបានអនុញ្ញាតឲ្យមានការពន្យាររយៈពេល១០ឆ្នាំបន្ថែមនូវ ទណ្ឌកម្មលើអុីរ៉ង់ដែលព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតគាំទ្រដោយសំឡេងភាគច្រើននាដើមខែធ្នូនេះ។ ថ្នាក់ដឹកនាំជាន់ ខ្ពស់អុីរ៉ង់ ពិសេសប្រមុខសាសនាអ៊ិស្លាម អាលីខាមេណី និងលោកប្រធានាធិបតី រ៉ូហានីបានបរិហារលើការពន្យារទណ្ឌកម្មនោះ និងចោទអាមេរិកពីបទរំលោភលើ កិច្ចព្រមព្រៀងនុយក្លេអ៊ែរចុះហត្ថលេខា ក្នុងខែកក្កដា ឆ្នាំ២០១៥ នឹងដែលអាមេរិកក៏ជាប្រទេសហត្ថលេខីមួយដែរ។
សូមជម្រាបជូនថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរចុះហត្ថលេខារវាងអីុរ៉ង់នឹងសហគមន៍ អន្តរជាតិដែលចូលជាធរមានក្នុងខែមករា ឆ្នាំ២០១៦ នេះបានអនុញ្ញាតឲ្យមានការលើកទណ្ឌកម្មមួយភាគចេញពីអុីរ៉ង់។ អង្គការសហប្រជាជាតិបានទទួលស្គាល់ថា អីុរ៉ង់ ពិតជាបានអនុវត្តតាមកិច្ចព្រមព្រៀងដែលតម្រូវឲ្យកាត់បន្ថយកម្មវិធីនុយក្លេអ៊ែរ។ តែទីក្រុងតេអេរ៉ង់បានចោទអាមេរិកពីបទបន្តយកជើងរាទឹកមិនឲ្យអុីរ៉ង់មានទំនាក់ទំនងសេដ្ឋកិច្ចប្រក្រតីឡើងវិញជាមួយអាមេរិកក៏ដូចប្រទេសផ្សេងក្នុងលោក។
ទីក្រុងវ៉ាស៊ីនតោនបានអះអាងថា ទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ក្នុងសំណុំរឿងនុយក្លេអ៊ែរត្រូវបានអាមេរិកព្យួរដូចមានចែង ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរមែន តែទណ្ឌកម្មដែលអាមេរិកបានពន្យារបន្ថែមពេលនេះគឺជាទណ្ឌកម្មទាក់ទងនឹងការរំលោភសិទ្ធិមនុស្សការគាំទ្រភេរវនិយម និងកម្ម វិធីមីស៊ីលរបស់អុីរ៉ង់។ ទីក្រុងតេអេរ៉ង់បាន ទទួលស្គាល់ថា ទណ្ឌកម្មអាមេរិកប្រឆាំង អុីរ៉ង់ក្នុងវិស័យការពារ ធនាគារ និងថាម ពលពេលនេះបានធ្វើឲ្យអុីរ៉ង់ទទួលបាន ប្រយោជន៍សេដ្ឋកិច្ចតិចជាងការរំពឹងទុកពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។
កាលពីដើមខែធ្នូ លោក Hassan Rouhani ប្រធានាធិបតីអីុរ៉ង់បានស្នើដល់សម ភាគីអាមេរិក បារ៉ាក់ អូបាម៉ា មិនត្រូវចុះ ហត្ថលេខាលើច្បាប់អូសបន្លាយការដាក់ ទណ្ឌកម្មមកលើប្រទេសនោះឡើយ គឺជាការបំពានទៅលើកិច្ចព្រមព្រៀងបរមាណូជាប្រវត្តិសាស្ត្ររវាងអាមេរិកនឹងអុីរ៉ង់។
សារព័ត៌មាន AP បានផ្សាយថា ព្រឹទ្ធ សភាអាមេរិកបានអនុម័តបន្ថែមពេលវេលា ទៅលើទណ្ឌកម្មអុីរ៉ង់១០ឆ្នាំទៀត។ ច្បាប់នេះត្រូវបានបញ្ជូនទៅឲ្យប្រធានាធិបតី អូបាម៉ា ដើម្បីចុះហត្ថលេខាជាច្បាប់ ។
នៅក្នុងកិច្ចប្រជុំសភាអុីរ៉ង់ ប្រធានា ធិបតី រ៉ូហានី បានបញ្ជាក់ថា លោក អូបាម៉ា មានតួនាទីបញ្ចប់ការដាក់ទណ្ឌកម្មទាំង នោះទៅលើប្រទេសអុីរ៉ង់។ ទន្ទឹមនឹងនោះ អុីរ៉ង់បានបញ្ជាក់ថា នឹងមានការតបតវិញ ប្រសិនបើអាមេរិកនៅតែបន្ថែមពេលវេលាដាក់ទណ្ឌកម្មអុីរ៉ង់នោះ។
នៅពេលនេះអុីរ៉ង់កាន់តែព្រួយបារម្ភក្រោយពេលអាមេរិកមានមេដឹកនាំថ្មី។ កន្លងមកលោក ដូណាល់ ត្រាំ ធ្លាប់បាន ប្រកាសថា នឹងលុបកិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់មេដឹកនាំសាសនាដែលជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតនៅក្នុង ប្រទេសអីុរ៉ង់គឺមានឥទ្ធិពលជាងប្រធានា ធិបតីអីុរ៉ង់ទៅទៀតលោក Ayatollah Ali Khamenei បានបញ្ជាក់យ៉ាងច្បាស់ថា «រដ្ឋាភិបាលអាមេរិកបានបំពានកិច្ចព្រមព្រៀងបរមាណូជាច្រើនលើកក្នុងពេលកន្លង មក»។
លោក Ayatollah Ali Khamenei បាន ប្រកាសថា ការដែលអាមេរិកពន្យារពេល ដាក់ទណ្ឌកម្មមកលើអីុរ៉ង់គឺជាការបំពាន កិច្ចព្រមព្រៀងរវាងអីុរ៉ង់នឹងប្រទេស៥បូក១កាល ពីឆ្នាំ២០១៥។ ទន្ទឹមនឹងនោះអីុរ៉ង់ ប្រកាសថា នឹងមានវិធានការតបតវិញពី ការដាក់ទណ្ឌកម្មថ្មីប្រសិនបើអាមេរិកអនុម័តនោះ។
មេដឹកនាំកំពូលរបស់ប្រទេសអុីរ៉ង់បានឲ្យដឹងថា ប្រទេសរបស់ខ្លួននឹងប្រតិកម្ម ឆ្លើយតបវិញប្រសិនបើសហរដ្ឋអាមេរិកធ្វើការដាក់ទណ្ឌកម្មជាថ្មីចំពោះសាធារណរដ្ឋអ៊ិស្លាម។ លោក Ali Khamenei បាន និយាយតាមទូរទស្សន៍ថា «ប្រសិនបើ ទណ្ឌកម្មនេះត្រូវបានអនុវត្តមែននោះនេះគឺពិតជាការរំលោភលើកិច្ចព្រមព្រៀង ដោយឥតសង្ស័យ ហើយពួកគេគួរតែដឹង ថា សាធារណរដ្ឋអ៊ិស្លាមហ្នឹងពិតជាមាន ប្រតិកម្មចំពោះវា»៕
ប្រែសម្រួល៖ ម៉ែវ សាធី