ខេត្តត្បូងឃ្មំុ៖ ជនសង្ស័យប្រុសស្រី៣នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងសួងឃាត់ខ្លួនពីបទ ជាប់សង្ស័យ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ករណីនេះធ្វើរឡើងនៅម៉ោង ៣.៣០ នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ។
លោក ឈន សុធន អធិការក្រុងសួងបានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ឃុន ណាសីុន ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិជ្រូយ សង្កាត់សួង ដកហូតថ្នាំញៀន ចំនួន ៥កញ្ចប់តូច និងបន្តឃាត់ខ្លួន សង្ស័យ២នាក់
ទៀត នៅម៉ោង ៤ៈ៣០នាទី ថ្ងៃខែឆ្នាំដដែល ទី១ឈ្មោះ ថុន សីុថុល ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិកណ្តាល សង្កាត់វិហារលួង ក្រុងសួង ទី២ ឈ្មោះ វីុ ស្រីមុំ ភេទស្រី អាយុ២១ឆ្នាំ នៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុក
ពញាក្រែក ។
លោកបន្តថា ករណីទី២នេះដកហូតថ្នាំញៀន ចំនួន១៤កញ្ចប់(តូច ចំនួន១៣ និងធំ ១)ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ១គ្រឿងថង់វិចខ្ចប់ ១ចំនួន ។
ករណីនេះជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាលជំនាញរៀបចំចងក្រងសំណំុរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕
ដោយ៖ វណ្ណ៖