សកម្មភាពជីករុករករ៉ែមាស កាន់តែបន្តនៅស្រុកកូនមុំ

ចែករំលែក៖

ខេត្តរតនគិរីៈ អាជីវកម្មជីករ៉ែត្បូង​ យ៉ាងអាណាធិបតេយ្យនៅក្នុងស្រុកកូនមុំ ហាក់បីដូចជា​គ្មានអាជ្ញាធរ​មូលដ្ឋានចុះបង្ក្រាបឡើយ។ សកម្មភាពជីករ៉ែត្បូង និងរ៉ែមាសបានប្រព្រឹត្តិនៅចំណុចអូសាប ស្ថិតក្នុងភូមិ៤ គ៦០ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
​ ទីតាំងខាងលើនេះមានថៅកែឈ្មោះ អ៊ីង​ ភេទប្រុស អាយុ​៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកជីក​រុករករ៉ែ ជាម្ចាស់រណ្តៅ ដែលមានកម្មករចំនួន១០នាក់ មានទីលំនៅភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ​បាននិយាយក្តែងៗដាក់អ្នកសារពត៌ថាមុខរបររបស់គាត់ជាអ្នកជីករ៉ែមួយជីវិតទៅហើយ បើគាត់មិនជីករ៉ែ ​គាត់គ្មានមុខរបរអ្វីទេ ហើយចំពោះ​អភិបាលស្រុកក៏បានជ្រាបរឿងនេះដែរ ប៉ុន្តែមិនបានហាមឃាត់​ ឫ​បង្ក្រាប​ឡើយ។
​ទាក់ទិននឹងរឿងខាងលើនេះលោក​អ៊ុង ហួរ អនុប្រធានមន្ទីររ៉ែននឹងថាមពល នៅវេលាម៉ោង៨ព្រឹក​ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៥ បានដឹកនាំកម្លាំងចំនួន៣នាក់ចុះទៅដល់កន្លែងបានឃើញសកម្មភាពជីរ៉ែត្បូង ដែលស្ថិតនៅភូមិឃុំខាងលើ ប៉ុន្តែមិនទាន់បានបង្ក្រាបភ្លាមៗនោះទេ គឺបានរាយការណ៍ទៅ​លោក​អធិការស្រុក និងក្រសួងរ៉ែននឹងថាមពលរួចហើយ និងអោយអាជ្ញាធរស្រុកផ្អាកសកម្មភាពនេះជាបន្ទាន់​ផងដែរ។
​បើតាមសម្តីរបស់លោក ហ៊ុន ប៊ុនថាន ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត បានប្រាប់តាមទូរស័ព្ទថា ការជីករុករករ៉ែ នៅក្រោមដីដោយគ្មានការសុំច្បាប់ពីមន្ទីរគឺខុសច្បាប់ទាំងស្រុង ហើយអាជីវករ ឫអ្នកជីកត្បូង​(ណាំងហ្វាង)នោះត្រូវមកសុំច្បាប់នៅមន្ទីររ៉ែ និងថាមពលផងដែរ។ លោកក៏លើកឡើងបន្តថា សកម្មភាព​ជីករ៉ែត្បូងនេះគឺមានតាំងពីយូរណាស់មកហើយ ប៉ុន្តែជាលក្ខណៈគ្រួសារប៉ណ្ណោះ ទើបលោកក៏ឲ្យជីវករទាំងនេះមកសុំច្បាប់ផងដែរ៕

20150703-175518.jpg

20150703-175526.jpg

20150703-175532.jpg

...

20150703-175537.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print