ខេត្តសៀមរាប៖ នគរបាលប្រឆាំងបទល្មើសក្រសួងមហាផ្ទៃ សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប និងមន្ទីរឧស្សាហ៍កម្មរ៉ែនិងសិប្បកម្មខេត្ត ដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ចុះឆែកឆេរ ទីតាំងសហគ្រាសផលិតគ្រឿងបរិភោគមួយកន្លែងសញ្ញាដំរីមាស ដោយសង្ស័យពីបទក្លែងបន្លំកម្មសិទ្ធបញ្ញា ។
ប្រតិបត្ដិការនេះ ធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងពីម្ចាស់សិប្បកម្មទឹកស៊ីវអ៊ីវមួយយីហោ ម៉ាកស៊ីពិសេស មកពីខេត្តបន្ទាយមានជ័យ ដាក់ជូននៅនាយកដ្ឋានក្រសួងមហាផ្ទៃ។
ហេតុការចុះឆែកឆេរទីតាំងខាងលើនេះធ្វើឡើងនៅវេលាម៉ោង១២និង១០នាទីរសៀលថ្ងៃទី០៣ខែកក្កដាឆ្នាំ ២០១៥នៅក្នុងផ្ទះលេខ ០៣០៣ ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ។
លោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពីមានពាក្យបណ្តឹងពីបទក្លែងបន្លំម៉ាកកម្មសិទ្ធបញ្ញា ដែលដាក់ជូននៅនាយកដ្ឋានក្រសួងមហាផ្ទៃ របស់ម្ចាស់សិប្បកម្មទឹកស៊ីវអ៊ីវ យីហោម៉ាក ម៉ាស៊ីពិសេស នៅខេត្តបន្ទាយមានជ័យនោះ សមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធបានសម្រេចធ្វើការឆែកឆេរឆេ ទីតាំងសហគ្រាសផលិតគ្រឿងបរិភោគ សញ្ញាដំរីមាសតែម្តង។ លោកបានបន្ថែមទៀតថា ពាក្យបណ្តឹងនោះគឺប្ដឹងពីបទរំលោភលើកម្មសិទ្ធិបញ្ញា ដោយចោទថា ម្ចាស់ផលិតផលគ្រឿងបរិភោគរូបសញ្ញារូបសញ្ញាដំរីមាស ឈ្មោះ លឿម ពៅ នៅខេត្ដសៀមរាប ថា យករូបសញ្ញាមាន់ផ្ងារជើងទៅធ្វើជារូបសញ្ញារបស់ខ្លួន ប៉ុន្ដែសមត្ថកិច្ចរកមិនឃើញភស្ដុតាងបញ្ជាក់ថា ទីតាំងផលិផលគ្រឿងបរិភោគ នៅក្នុងទីតាំងលោក លឿម ពៅ នោះទេ ។ទោះយ៉ាងណា លោកថា សមត្ថកិច្ចនឹងស្រាវជ្រាវរកបន្ដទៀត ហើយបើសិនរកឃើញភស្ដុតាងដូចការចោទប្រកាន់មែន ម្ចាស់សិប្បកម្មប្រឈមនឹងផ្លូវច្បាប់។នៅក្នុងពាក្យបណ្តឹងនោះ បានទាមទាជម្ងឺចិត្តចំនួន១០ម៉ឺនដុល្លារ។ ទោះជាយ៉ាងណា ម្ចាស់សិប្បផលិតគ្រឿងបរិភោគ សញ្ញារូបសញ្ញាដំរីមាស ឈ្មោះ លឿម ពៅ រស់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាបដែលរងការចោទប្រកាន់ បានប្រាប់អ្នកកាសែតថា អះអាងថា មិនបានធ្វើដូចការចោទប្រកាន់ឡើយ។ ម្ចាស់សហគ្រាសរូបនោះបាបន្ដថា បើសិនរកមិនឃើញដូចការចោទប្រកាន់ទេលោកនឹងប្តឹងតបវិញ ដើម្បីទាមទានៅជម្ងឺចិត្តចំនួន១០ម៉ឺន១ដុល្លា ពីបទធ្វើឲ្យខូចខាតកិត្តិយស សេចក្ដីថ្លៃថ្នូរ និងបង្កឲ្យផ្អើលឆោរឡោពេញក្រុងសៀមរាបនោះ។
ទោះជាយ៉ាងណា ម្ចាស់សហគ្រាសទាំងនោះ ត្រូវបានសមត្ថកិច្ចហៅទៅសួរនាំនៅស្នងការនគរបាលខេត្ត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕
សមត្ថកិច្ចប៉ូលីស ឆែកឆេរទីតាំងលក់ទំនិញមួយកន្លែង ដោយសង្ស័យរំលោភលើកម្មសិទ្ធិបញ្ញា ប៉ុន្ដែរកមិនឃើញ
...