ខេត្តស្វាយរៀង៖ក្មេងស្រីម្នាក់បានស្លាប់យ៉ាងអាណោចអធ័មដោយសារលង់ទឹកស្រះខាងក្រោយផ្ទះនៅពេលដែលដើរទៅរកត្រីជាមួយឪពុកនៅវាលស្រែ កាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិព្រៃប្រើស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
បើតាមឪពុកក្មេងរងគ្រោះមានឈ្មោះ ប៊ុន សាវ៉ុន អាយុ ៤៥ ឆ្នាំ មានមុខរបរកសិករ បានប្រាប់ឲ្យដឹងថា៖ កូនស្រីរងគ្រោះ មានឈ្មោះ ម៉ៅ ស្រីពៅ អាយុ អាយុ ៨ឆ្នាំ មុខរបរសិស្ស។
ប្រភពបន្តទៀតថាមុនពេលកើតហេតុ កូនស្រីរបស់គាត់ទើបតែចេញមកពីសាលារៀនហូបបាយរួចម៉ោង១១ និង៣០នាទីគាត់ក៏បានយកឈ្នាងទៅជញ្ជាត់ត្រី ជាមួយនិងកូនស្រី។
លុះនៅវេលាម៉ោងប្រហែល១២ថ្ងៃត្រង់រូបគាត់ជាឪពិកបានប្រាប់ថាកូនស្រីត្រលប់មកផ្ទះវិញទៅព្រោះអីមេឃវាក្តៅខ្លាំងណាស់។បន្ទាប់មក បុរសជាឪពុកក៏ដើររកត្រីបន្តទៀតរហូតមកដល់ម៉ោង១រសៀលក៏ត្រលម់មកផ្ទះវិញប៉ុន្តែមិនឃើញកូនស្រីរួចក៏បានសួរប្រពន្ធ ថាកូនយើងទៅណាបាត់ហើយរីឯប្រពន្ធឆ្លើយតបថា ក្រែងទៅជាមួយឪវាឯងតើ រួចក៏មានការឆោឡោរនាំគ្នាដើររកតែមិនឃើញរហូតមកដល់វេលាម៉ោង២ និង៣០នាទីទើបប្រទះឃើញកូនស្រីលង់ ទឹកស្រះស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។
ក្រោយមកសមត្ថកិច្ចនគបាលប៉ុស្ត៏ឃុំស្វាយតាយាននិងសមត្ថកិច្ចនគបាលជំនាញខេត្ត ក៏បានមកពិនិត្យសាកសពរួចក៏ប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី៕