សាក្សីប្រាប់ពីការសម្លាប់របស់ខ្មែរក្រហម ទៅលើអតីតទាហាននៃរបបលន់ នល់ នៅក្នុងសវនាការបណ្តឹងសាទុក្ខសំណុំរឿង ០០២/០១

ចែករំលែក៖

អង្គជំនុំជម្រះតុលាការកំពូលបានបន្តសវនាការ សម្រាប់ថ្ងៃទី២លើបណ្តឹងសាទុក្ខសំណុំរឿង០០២/០១នៅ
ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៥ ដោយបានស្តាប់ការផ្តល់សក្ខីកម្មរបស់សាក្សីថ្មីមួយរូបទៀតដែលជាជនរងគ្រោះនៅ ក្នុងរបប ខ្មែរក្រហម និងជាជនរងគ្រោះនៃការកាប់សម្លាប់របស់ខ្មែរក្រហមទៅលើអតីតកងទ័ព និងមន្ត្រីរដ្ឋការនៃ របបសាធារ ណរដ្ឋខ្មែរនៅក្នុងខេត្តកំពង់ឆ្នាំងក្រោយពីពួកគេបានឡើងកាន់អំណាច។
លោកសម សិទ្ធី បានបង្ហាញខ្លួនក្នុងនាមជាសាក្សីនៅក្នុងសវនាការថ្ងៃទី៣ ខែកក្កដា នេះ។ លោកមាន
ស្រុកកំណើតនៅក្នុងខេត្តកំពង់ឆ្នាំង និងបច្ចុប្បន្នមានតួនាទីជាអធិការនគរបាលមួយរូបក្នុងខេត្តនេះ។ សាក្សី សម សិទ្ធី ត្រូវបានចោទសួរដំបូងពីក្រុមមេធាវីការពារក្តីឱ្យជនជាប់ចោទ នួន ជា និងក្រុមមេធាវី ខៀវ សំផន និងបន្ទាប់
មកត្រូវបានចោទសួរសហមេធាវីការពារក្តីឱ្យដើមបណ្តឹងរដ្ឋប្បវេណី និងសហព្រះរាជអាជ្ញា។
លោកបាន រៀបរាប់ថា នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ប្រជាជននៅខេត្តកំពង់ឆ្នាំងត្រូវបានកងទ័ពខ្មែរក្រហមបានប្រកាសឱ្យចេញពីផ្ទះសម្បែងរបស់ខ្លួនដោយបានលើកឡើង បើមិនចេញទេ នោះប្រយ័ត្នយន្តហោះអាមេរិកមកទម្លាក់គ្រាប់បែក។ ប្រជាពលរដ្ឋជាច្រើនពាន់នាក់ត្រូវបាន ខ្មែរក្រហមជម្លៀសចេញ។ លោកបានបញ្ជាក់ថា ក្រោយមកមានការប្រមូលយកអតីតទាហាន និងមន្ត្រីរដ្ឋការនៃ
របបសាធារណរដ្ឋខ្មែរទៅសម្លាប់ចោល ហើយលោកគឺជាជនរងគ្រោះនៅក្នុងការសម្លាប់នោះជាមួយក្រុមគ្រួសារ
របស់គាត់ដែលមានឪពុកជាទាហាននៃរបប លន់ នល់។
លោកបានប្រាប់តុលាការថាលោកបានធ្វើពុតជាស្លាប់នៅពេលដែលមានការបាញ់ ប្រហារពីក្រុមខ្មែរក្រហម នៅពេលពួកគេបាញ់សម្លាប់ទៅលើសមាជិក ៧ គ្រួសារដែលត្រូវបានជម្លៀសចេញ។ លោកថាក្រុមខ្មែរក្រហមបាន
ប្រកាសឱ្យអតីតទាហាន និងមន្ត្រីរដ្ឋការ លន់ នល់ និងប្រជាជន ទៅចុះឈ្មោះ ដើម្បីយកអង្ករ។ នៅពេលនោះ អតីតទាហាន លន់ នល់ ដែលបានស្លៀកពាក់ខោអាវទាហាននៅឡើយ បានចុះឈ្មោះជាមួយខ្មែរក្រហម។ បន្ទាប់
មក អ្នកទាំងនោះត្រូវបានប្រមូលនិងយកទៅសម្លាប់ចោលជាពិសេសអតីតមន្ត្រីរដ្ឋការ និងទាហានរបស់របប លន់ នល់។
អង្គជំនុំជម្រះតុលាការកំពូលនឹងបន្តសវនាការលើបណ្តឹងសាទុក្ខនៅថ្ងៃទី៦ ខែកក្កដា បន្តទៀត និងត្រៀម
ស្តាប់ការផ្តល់សក្ខីកម្មសាក្សីថ្មីមួយរូបទៀត។

សំណុំរឿង០០២/០១គឺជាការជំនុំជម្រះលើកទីមួយនៃការជំនុំជម្រះយ៉ាងតិចពីរប្រឆាំងនឹង ខៀវ សំផន អតីតប្រមុខរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ និង នួន ជា អតីតអនុលេខាបក្សកុម្មុយនីស្តកម្ពុជា។ បទចោទនៅក្នុង
សំណុំរឿង ០០២/០១ គឺផ្តោតលើបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដែលរងការចោទប្រកាន់ក្នុងអំឡុងពេលជម្លៀស
នៅទីក្រុងភ្នំពេញ ក្នុងខែមេសា ឆ្នាំ១៩៧៥ និងការផ្លាស់ទីដោយបង្ខំបន្តបន្ទាប់ពីតំបន់ដទៃទៀត រួមទាំងការកាប់
សម្លាប់លើអតីតមន្ត្រីរដ្ឋការ និងទាហានៃរបបខ្មែរក្រហម ដែលរងការចោទប្រកាន់នៅទួលពោធិ៍ជ្រៃ ក្នុងខេត្ត
ពោធិ៍សាត់។ នៅថ្ងៃទី ៧ ខែ សីហា ២០១៤ អង្គជំនុំជម្រះសាលាដំបូង រកឃើញថា ជនជាប់ចោទមានពិរុទ្ធភាព
ពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ និងបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារជនជាប់ចោទទាំងពីរអស់មួយជីវិត។ នួន ជា និង ខៀវ សំផន បានធ្វើបណ្តឹងសាទុក្ខប្រឆាំងនឹងសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូង ដោយម្នាក់ៗបាន
លើកទឡ្ហីករណ៍បណ្តឹងសាទុក្ខចំនួន ២២៣ និង ១៤៨ រៀងៗខ្លួន។ បន្ថែមលើនេះ សហព្រះរាជអាជ្ញាបានដាក់
បណ្តឹងសាទុក្ខដោយកម្រិតត្រឹមតែស្វែងរកដំណោះស្រាយដែលប្រកាសដោយអង្គជំនុំជម្រះតុលាការកំពូលទាក់ទងនឹងភាពអាចអនុវត្តបាននូវទម្រង់ពង្រីកបន្ថែមនៃសហឧក្រិដ្ឋកម្មរួម ដែលហៅថា “សហឧក្រិដ្ឋកម្មរួមទម្រង់ទី III” (JCE III) នៅចំពោះមុខ អ.វ.ត.ក។

20150703-170754.jpg

20150703-170759.jpg

...

20150703-170803.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print