អាមេរិកបានបញ្ជូនយន្តហោះសើុបការណ៍របស់ខ្លួនចំនួន ២គ្រឿង ទៅកាន់មូលដ្ឋានទ័ពអាកាស មីសាវ៉ា ក្នុងខេត្តអាអូម៉ូរិ ប្រទេសជប៉ុនដល់បំណាច់ឆ្នាំ២០១៥ដើម្បីតាមដានរាល់សកម្មភាពប្រែប្រួលនៅក្នុងតំបន់សមុទ្រចិនភាគខាងត្បូងនិងភាគខាងកើត។
យន្ដហោះ Drone ២គ្រឿង ក្នុងចំណោម៤គ្រឿងនឹងត្រូវដកទៅវិញនៅអំឡុងខែវិច្ឆិកា ចុងឆ្នាំនេះដោយមានសភាពចាស់ៗ។ តែបន្សល់ទុកចំនួន ២គ្រឿង រហូតដល់ចុងខែធ្នូដើម្បីចូលរួមក្នុងសកម្មភាពឃ្លាំមើល នៅតំបន់អាស៊ីប៉ាស៊ីហ្វិកពិសេសនៅភាគខាងត្បូងដែលចិនកំពុងតែសាងសង់ទីតាំងយោធាសម្រាប់ទប់ទល់អាមេរិក។
យន្ដហោះគ្មានមនុស្សបើក ចំនួន ២គ្រឿង កំពុងត្រូវបាន ដាក់ពង្រាយជាបណ្តោះអាសន្ន នៅក្នុងប្រទេសជប៉ុន នៅមូលដ្ឋានទ័ពអាកាស មីសាវ៉ា ក្នុងហេតុផលដូច គ្នានេះដែរ។ ក្រៅពីយន្តហោះគ្មានមនុស្សបើក អាមេរិកក៏បានបញ្ចូននាវាផ្ទុកយន្តហោះនិងសព្វាវុធទំនើបទៅកាន់ទីតាំងនៅក្នុងប្រទេសជប៉ុនផងដែរ៕
...