គ្រោះថ្នាក់ចរាចរណ៍នៅស្រុកព្រៃនប់ បណ្តាលឲ្យមនុស្សរងរបួសធ្ងន់២នាក់ទាំងព្រឹក

ចែករំលែក៖

ខេត្តព្រះសីហនុ៖ រថយន្តដឹកទូកុងតឺន័រ២គ្រឿងបើកបើកជែងគ្នាហើយបានប៉ះគ្នាជ្រុលទៅបុកនិងកិនម៉ូតូ១គ្រឿងបណ្តាលឲ្យមនុស្ស២នាក់់រងរបួសធ្ងន់ធ្ងរ ហើយរថយន្តទាំង២គ្រឿងបានរអិលធ្លាក់ចេញពីផ្លូវជាតិ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោង៥និង៣០នាទីទាបភ្លឺថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ១៧០-១៧១ ក្នុងភូមិតាពៅ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

មន្ត្រីកងរាជអាវុធហត្ថស្រុកព្រៃនប់បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៌នេះបង្កឡើងដោយសាររថយន្តម៉ាកហីុណូ ពណ៌ខៀវត្រួយចេក ពាក់ស្លាកលេខក៥៩ ៨៤ ភព៣ និងកន្ទុយស្លាកលេខ ភ្នំពេញ4A-1665 (តៃកុងរត់គេចខ្លួនបាត់) បើកបរមកដល់ចំណុចកើតហេតុក៏ជែងរថយន្តកុងតឺន័រនៅពីមុខជិតផុតហើយតែនៅសល់កន្ទុយទៅប៉ះរថយន្ដកុងតឺន័រក្បាល ពណ៌ខៀវ ម៉ាកហុីយ៉ានដាយពាក់ស្លាក លេខ3A-4868 និងកន្ទុយពាក់ស្លាកលេខភ្នំពេញ លេខ4A-2813 បណ្តាលឲ្យរថយន្តធ្លាក់ទៅបុកព្រៃនៅខាងស្តាំដៃ។ អ្នកបើករថយន្តនេះមានឈ្មោះអ៊ូច សុីថា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិទួលទទីង១ ឃុំភូមិទួលទទីង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ចំណែកម៉ូូតូរងគ្រោះម៉ាកយ៉ាម៉ាហា ពណ៌ទឹកប្រាក់ គ្មានស្លាកលេខបើកក្នុងទិសដៅបញ្ច្រាសគ្នា។

មន្ត្រីកងរាជអាវុធហត្ថដដែលបានឲ្យដឹងទៀតថា ជនរងគ្រោះភាគីខាងម៉ូតូមាន១/ឈ្មោះលុច ហម ភេទប្រុស អាយុ២០ឆ្នាំមុខរបរធ្វើស្រែ មានទីលំនៅភូមិចន្ទក្រហម ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ និងទី២/ឈ្មោះស្រី ពេញ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរធ្វើស្រែ មានទិលំនៅជាមួយគ្នា ត្រូវបានកម្លាំងស្នាក់ការ៤០១សង្គ្រោះដឹកយកទៅក្លីនិកឯកជនវាលរេញសង្គ្រោះ។

ដោយឡែកវត្ថុតាងមានរថយន្តទាំង២គ្រឿងរួមនិងម៉ូតូ១គ្រឿងបានរក្សាទុកនៅអធិការស្រុកព្រៃនប់ ដើម្បីរងចាំធ្វើការដោះស្រាយតាមនីតិវិធិីច្បាប់៕

img_3360 img_3363 img_3362 img_3365 img_3361 img_3359

...

ដោយ៖ ឆ្លាម សមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print