ខេត្តកណ្ដាល ៖ សាលាខេត្តកណ្តាលនាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ បើកការប្រជុំពិភាក្សា ស្តីពីលទ្ធផលសិក្សាហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលើគម្រោង ផ្លួវល្បឿនលឿនភ្នំពេញ-បាវិត ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងមានការចូលរួមពីតំណាងក្រសួងបរិស្ថាន តំណាងក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលមកពីរាជធានីភ្នំពេញ និងមន្ទីរជុំវិញខេត្ត កណ្តាល មេឃុំ និងមេភូមិមួយចំនួន។
របៀបវារៈក្នុងការធ្វើបទបង្ហាញនេះមាន បរិស្ថានដែលមានស្រាប់ក្នុងតំបន់គម្រោង ហេតុប៉ះពាល់បរិស្ថានធនធានព្រៃឈើ ហេតុប៉ះពាល់បរិស្ថាន ជីវសាស្រ្ត និងហេតុប៉ះពាល់បរិស្ថានសេដ្ឋកិច្ច-សង្គម។ នៅក្នុងអង្គប្រជុំនោះក៏មានមតិសំណួរ និងចម្លើយជាច្រើនផងដែរ ៕