រថយន្តដឹកមាន់បុករបាំងលូស្លាប់ម្នាក់ របួសធ្ងន់៣នាក់ នៅខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ រថយន្ដដឹកមាន់មួយគ្រឿងដែលគេដឹងថាចេញដំណើរពីខេត្តត្បូងឃ្មុំយកមាន់ទៅលក់នៅខេត្តរតនគិរីបានជួបគ្រោះថ្នាក់ចរាចរណ៍បុករបាំងលូ និងបង្គោលសុវត្ថិភាពចរាចរណ៍បណ្តាលឲ្យមនុស្សស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់។

ករណីខាងលើនេះបានកើតឡើងនៅវេលាទាបភ្លឺថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះពាក់ស្លាក់លេខកំពង់ចាម3A-4700 ហើយអ្នកស្លាប់ឈ្មោះសា រ៉ាហ្វី ភេទប្រុស អាយុ២៦ឆ្នាំ ជាខ្មែរឥស្មាម រស់នៅក្នុងខេត្តកំពង់ចាម។ ប្រភពបានបន្តថា សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារជួលអ្នកផ្សារកាត់ផ្តាច់រថយន្ត ដើម្បីទាញយកសាកសព គ្រាតែជនរងគ្រោះ៣នាក់ទៀតត្រូវបានគេបញ្ជូនចេញពីមន្ទីរបង្អែកខេត្តស្ទឹងត្រែងបន្តទៅសង្គ្រោះនៅមន្ទីរក្នុងប្រទេសវៀតណាម។

តាមសាក្សីនិយាយថា មុនពេលកើតហេតុរថយន្តខាងលើនេះធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន សង្ស័យអ្នកបើកងងុយដេក ឬក៏បើកប្រហើនលឿនទៅបុកជញ្ជាំងថ្មរបាំងលូអែបចិញ្ចើមថ្នល់រួចបន្តទៅបុកបង្គោលសុវត្ថិភាពចរាចរណ៍បាក់ជាច្រើន បណ្តាលឲ្យអ្នកជិះក្នុងរថយន្តស្លាប់របួសតែម្តង។

ករណីនេះក្រោយកើតហេតុសមត្ថកិច្ចស្រុកសេសានបានចុះទៅជួយជនរងគ្រោះរងរបួស ហើយបានយករថយន្តមករក្សាទុកនៅកន្លែងសមត្ថកិច្ច គ្រាដែលមាន់មួយចំនួនងាប់ និងមួយចំនួនទៀតរត់ប្រសាចពេញផ្លូវ៕

sokhat7 sokhat2 sokhat3 sokhat6 sokhat5 sokhat4 sokhat1 sokha

...

ដោយ៖ មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print