កម្លាំងនាកយដ្ឋានប្រឆាំងការជួញដូរមនុស្ស និងអនីតិជនក្រសួងមហាផ្ទៃចុះបង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវាផ្លូវភេទ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូមនុស្ស និងអនីតិជន នៃក្រសួងមហាផ្ទៃបានចុះបង្ក្រាបទីតាំងម៉ាស្សាកោសជប់ និងបង្កប់សេវាផ្លូវភេទឃាត់ខ្លួនមនុស្សស្រីចំនួន១០នាក់ ក្នុងនោះ អនីតិជនចំនួន៣នាក់ រួមទាំងថៅកែ២នាក់ប្តីប្រពន្ធផងដែរ ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅផ្ទះម៉ាស្សាកោសជប់មួយកន្លែង តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងខាងលើមានឈ្មោះលឹម ពេញ បានបើកប្រកបអាជីវកម្មខាងលើដាក់ស្លាកយីហោកោសជប់ ម៉ាស្សា និងបង្កសេវាផ្លូវភេទ ដោយបង្ខិតបង្ខំនារីម៉ាស្សាឲ្យទទួលភ្ញៀវ ។

សមត្ថកិច្ចបានបន្តទៀតថា ដោយមានការស៊ើបអង្កេតអស់រយៈពេលជាយូរ ទើបកម្លាំងចុះឆេកឆេរទីតាំងខាងលើ ដោយមានការដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី លី ឡាយ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រោមការសម្របសម្រួលពី លោក គង់ សំសារ៉េត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញចុះបង្ក្រាបតែម្តង។

បន្ទាប់ពីចុះឆែកឆេរទីតាំងខាងលើរួច សមត្ថកិច្ចបានឃាត់ខ្លួនថៅកែម្ចាស់ទីតាំង២នាក់ប្តីប្រពន្ធ និងនារីកោសជប់ម៉ាស្សាចំនួន១០នាក់ ក្នុងនោះនារីអនីតិជនចំនួន៣នាក់ ហើយ កម្លាំងនគរបាល ក៏បានរកឃើញស្រោមអនាម័យមួយចំនួនធំផងដែរ ៕

img_4221 img_4138 img_4222 img_4142 img_4134

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print