ពលរដ្ឋរស់នៅសង្កាត់ស្ទឹងមានជ័យ៣១គ្រួសារទទួលអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ប្រជពលរដ្ឋដែលជួបប្រទះជីវភាពក្រលំបាក៣១គ្រួសារមកពីសង្កាត់ស្ទឹងមានជ័យ បានមកទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកកម្ពុជា តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ។ ពិធីនេះបានប្រព្រឹត្តធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងបរិវេណវត្តពោធិ៍ញាណ ស្ថិតក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ ដោយទទួលបានការអញ្ជើញចូលរួមក្នុងពិធីចែកអំណោយពីសំណាក់លោក ឌី រ័ត្នខេមរុណ ជាអភិបាលរងខណ្ឌ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ និងលោក ព្រមទាំងមានការចូលរួមផងដែរពីសំណាក់មន្ត្រីសង្កាត់ មន្ត្រីកាកបាទក្រហមខណ្ឌ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋដែលចូលរួមទទួលអំណោយមនុស្សធម៌ លោក ឌី រ័ត្នខេម រុណ អភិបាលរងខណ្ឌតែងតែបានក្រើនរំលឹកដល់វីរភាពអង់អាចតស៊ូវាយផ្តួលរំលំរបបខោ អាវខ្មៅប៉ុលពត និងបានរំដោះប្រជាជាតិទាំងមូលឲ្យរួចផុតពីការកាប់សម្លាប់ជាតិសាសន៍ឯង ហើយក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩មក គណៈបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយ សម្តេចអគ្គមហាទាំង៣ តាំងពីបាតដៃទទេរហូតមកដល់មានការរីកចម្រើនលើគ្រប់វិស័យ។ ទោះបីជាយ៉ាងនេះក្តី បច្ចុប្បន្នយើងនៅមានពលរដ្ឋខ្លះជីវភាពខ្វះខាត និងជួបការលំបាកគ្រប់យ៉ាងគឺរាជរដ្ឋាភិបាលយើងមិនបានមើលរំលងម្តងណាទេ ដែលមានសម្តេចទាំង២តែងតែបានយកចិត្តទុកដាក់យ៉ាងខ្លាំងមិនថានៅទីណានោះទេ មិនប្រកាន់និន្នាការនយោបាយទេ មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរទេ គឺទីណាមានការលំបាកគឺទីនោះហើយមានកាកបាទក្រហមកម្ពុជាជួយបងប្អូនយើងជានិច្ច។

លោក ឌី រ័ត្ឋខេមរុណ ក៏បានដាស់តឿនផងដែរថា កុំឲ្យពលរដ្ឋជឿទៅលើជនអកិតិ្តខ្លះតែងតែនិយាយបំផ្លើស ហើយការដែលពលរដ្ឋលោកអ៊ុំ លោកយាយដែលមានអាយុ៦០ឆ្នាំឡើងទៅគេជូន១ខែ៤ម៉ឺនរៀលនោះ តើរហូតមកដល់បច្ចុប្បន្ននេះបានលុយ៤ម៉ឺនរៀលនោះហើយឬនៅ? គឺអត់ទេ។

ក្នុងនោះលោកអភិបាលរងខណ្ឌមានជ័យ ឌី រ័ត្ឋខេមរុណ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខផងដែរពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាចំពោះប្រជាពលរដ្ឋក្រីក្រនាឱកាសនេះផងដែរ។

គួរបញ្ជាក់ឲ្យដឹងដែរថា អំណោយដែលចែកជូនក្នុង១គ្រួសារទទួលបាន អង្ករ១បាវ ៣០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកក្រូច៣កំប៉ុង ត្រីខ១យួរ ទឹកបរិសុទ្ធ១យួរ ស្កសរ១គីឡូក្រាម និងថវិកាចំនួន២ម៉ឺនរៀលផងដែរ៕

20161221_085303 20161221_085315

ដោយ៖ តាឡឹម

...

ពាណិជ្ជកម្ម៖
Naza Wedding Planner
ads2
ads3
ambel-meas
ads5
ads6
scanpeople
ads7
fk
Print

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print