ឆក់កាបូបមិនបានសម្រេច ឃើញឱកាសល្អម៉ូតូនារីរងគ្រោះដួលលើកជិះទៅបាត់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីម្នាក់មិនបានសម្រេចបណ្ដាលឲ្យជនរងគ្រោះដួលម៉ូតូហើយជនសង្ស័យម្នាក់បានចុះមកលើកម៉ូតូជនរងគ្រោះជិះយកទៅបាត់ កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចខាងមុខរោងចក្រ គង់ ហុង តាមបណ្ដោយមហាវិថីព្រះមន្នីវង្ស ក្នុងសង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមសម្ដីជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុរូបនាងនិងមិត្តភក្តិ២នាក់ទៀតបានជិះម៉ូតូ២គ្រឿងដែលទើបតែចេញពីធ្វើការនៅម្ដុំស្ថានទូតចិនបំណងត្រឡប់ទៅផ្ទះនៅតាខ្មៅ ដោយជិះម៉ាកZoomer-X ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CY-6453 (ចោរយកទៅបាត់) និងមួយគ្រឿងទៀតម៉ាកMSX ពេលដែលជិះមកដល់កន្លែងកើតហេតុស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកបានជិះមកជិតធ្វើសកម្មភាពឆក់កាបូបពីរូបនាងតែមិនបានសម្រេចបណ្ដាលឲ្យរូបនាងដួលម៉ូតូ។ ជនរងគ្រោះបានបន្តថា ក្រោយពីដួលហើយជនសង្ស័យម្នាក់បានចុះមកទាញយកកាបូបពីរូបនាងទៀតតែនាងបានប្រតាយប្រតប់ជាមួយជនសង្ស័យដោយទាញយកកាបូបមិនបានទើបជនសង្ស័យលើកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចបានទំនាក់ទំនងគ្នាតាមវិយ្យុទាក់ទងឲ្យជួយមើលភិនភាគជនសង្ស័យនិងម៉ូតូជនរងគ្រោះ ហើយក៏បានឃើញម៉ូតូមួយគ្រឿងនៅក្នុងផ្ទះសំណាក់ ហេង វេងស្រេង ដែលមានភិនភាគស្រដៀងនិងម៉ូតូរបស់ជនរងគ្រោះនិងស្នាមកាច់ស្លាកលេខផងនោះទើបសមត្ថកិច្ចនាំជនរងគ្រោះទៅមើលតែជនរងគ្រោះបានឆ្លើយថាមិនមែនជាម៉ូតូរបស់ខ្លួនទេ។

ក្រោយមកទើបសមត្ថកិច្ចយកម៉ូតូដែលសង្ស័យរួមទាំងម្ចាស់យកទៅសួរនាំនៅអធិការដ្ឋានខណ្ឌចំកាមន ចំណែកជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលនគរបាលផ្សាដើមថ្កូវដើម្បីឲ្យសមត្ថកិច្ចកំណត់មុខសញ្ញា៕

img_4582 img_4574 img_4585 img_4576 img_4578

ដោយ៖ ភារ៉ា ដង្កោ

...

ពាណិជ្ជកម្ម៖
Naza Wedding Planner
ads2
ads3
ambel-meas
ads5
ads6
scanpeople
ads7
fk
Print

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print