ករណីក្រឡាប់រថយន្តក្រុងនៅជម្រាលភ្នំដងរែក ស្លាប់១៦នាក់ និង២៣នាក់ទៀតរបួសធ្ងន់ស្រាល

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ក្រឡាប់រថយន្តក្រុងដឹកអ្នកដំណើរសរុប៣៩នាក់បណ្តាលឲ្យក្រឡាប់ខ្ទាតចេញពីទ្រូងផ្លូវ ពេលចុះពីចំណតភ្នំដងរែក យ៉ាងតិចមានមនុស្ស ស្លាប់១៦នាក់ និង២៣នាក់ទៀតរងរបួសធ្ងន់ស្រាល ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកអភិបាលនៃគណៈអភិបាលស្រុកអន្លង់វែងប្រាប់នគរដ្រេហ្គន កាលពីម៉ោង២រសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥នេះ ។

IMG_3264.JPG

លោកអភិបាលបន្តថា បច្ចុប្បន្នលោកកំពុងឲ្យសមត្ថកិច្ចស្រង់តួលេខ និងកំណត់អត្តសញ្ញាណអ្នក ស្លាប់និងអ្នករបួសឲ្យបានត្រឹមត្រូវ ។ លោកមានការសោកស្តាយដ៏ពន់ពេកចំពោះឧប្បត្តិហេតុគ្រោះ ថ្នាក់ចរាចរណ៍រថយន្តក្រុងក្រឡាប់ដឹកអ្នកដំណើរត្រឡប់មកពីធ្វើបុណ្យនៅខេត្តឧត្តរមានជ័យ ។

ប្រជាពលរដ្ឋគ្រោះថ្នាក់ចរាចរណ៍ទាំងនេះគឺពួកគាត់រស់នៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ បានត្រឡប់មកពីហែទៀនវស្សាប្រាសាទតាក្របីជាប់ព្រំដែនកម្ពុជា-ថៃ ៕

IMG_3258.JPG

IMG_3257

IMG_3258

...

ដោយ៖ សុខខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print