ដេនី ក្វាន់ ត្រូវក្រសួងដាក់បម្រាមមិនឲ្យឡើង​ទូរទស្សន៍ពី​ ៣ ទៅ៥ឆ្នាំ​

ចែករំលែក៖

ភ្នំពេញ៖ យោងតាមប្រភពពីអ្នកផលិតកម្មវិធីទូរទស្សន៍ក្នុងស្រុកមួយចំនួនបានទម្លាយដូចៗគ្នាថា គ្រប់ស្ថានីយទូរទស្សន៍ទាំងអស់ទទួលបានសេចក្ដីជូនដំណឹងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងការបិទមិនឲ្យកញ្ញា ដេនី ក្វាន់ តារាសម្ដែងសិចស៊ី ឡើងបង្ហាញវត្តមានក្នុងកម្មវិធីទូរទស្សន៍គ្រប់កម្មវិធី។

ការដាក់បម្រាមនេះត្រូវបានគេដឹងថា នាងបានផ្គើនទៅនឹងការរិះគន់របស់មហាជន និងបម្រាមរបស់មន្ត្រីក្រសួង រហូតធ្វើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លែងទុកមុខឲ្យនិងមានចំណាត់ការទៅតាមគោលការណ៍ក្រសួងគឺតម្រូវឲ្យគ្រប់ស្ថានីយទូរទ្សន៍ក្នុងស្រុកផ្អាកការហៅតារាស្រីរូបនេះឡើងលើកម្មវិធីនានារបស់ទូរទស្សន៍។

កញ្ញា ដេនី ក្វាន់ បានបង្ហាញភាពសិចស៊ីជ្រុលហួសពីអ្វីដែលក្រសួងអាចទទួលយកបាននាពេលកន្លងមក ហើយបានកោះហៅនាងមកណែនាំម្ដងរួចទៅហើយ ប៉ុន្តែកាលពីដើមខែនេះនាងបានបញ្ចេញភាពសិចស៊ីសាជាថ្មីបំពានទៅនឹងការហាមប្រាមរបស់ក្រសួង។ ឆ្លើយតបទៅនឹងការបំពានចុងក្រោយនេះ ក្រសួងបានជូនដំណឹងទៅគ្រប់ស្ថានីយទូរទ្សន៍មិនឲ្យកញ្ញា ដេនី ក្វាន់ មានវត្តមានក្នុងកម្មវិធីផ្សាយលើកញ្ចក់ទូរទស្សន៍ក្នុងរយៈពេល៣ទៅ៥ឆ្នាំ។ គេនៅមិនដឹងទេថា តើការដាក់បម្រាមនេះនឹងបញ្ឈប់អាជីពសិល្បៈនាងទាំងស្រុងដែរឬយ៉ាងណា។

គេនៅមិនទាន់អាចទាក់ទងកញ្ញា ដេនី ក្វាន់ សុំការបំភ្លឺជុំវិញករណីនេះបានទេ ដោយទូរស័ព្ទរបស់នាងមិនអាចទាក់ទងបាន។

គេចាំបានដែរថា កាលពីពាក់កណ្តាលឆ្នាំ២០១៦ តារាសម្តែងសិចស៊ី កញ្ញាដេនីក្វាន់ធ្លាប់ធ្វើឲ្យមានការភ្ញាក់ផ្អើលតាមរយៈការបង្ហាញរូបថតនិងការស្លៀកពាក់សិចស៊ីចូលរួមក្នុងកម្មវិធីនានារហូតទទួលបានការរិះគន់យ៉ាងខ្លាំងពីមហាជន។ ក្រោយពីទទួលបានការអប់ណែនាំមន្ត្រីក្រសួងមកនាងបានផ្អាកភាពសិចស៊ីរបស់នាងមួយដង្ហើមខ្លី ប៉ុន្តែនៅដើមខែធ្នូនេះនាងបានទម្លាយរូបថតជាច្រើនសន្លឹកដែលបង្ហាញពីភាពសិចស៊ីស្ទើរលើសដើមនិងលេចចេញការរិះគន់ជាថ្មី ទើបក្រសួងបានចេញសេចក្តីប្រកាសបិទឲ្យនាងចូលរួមកម្មវិធីកម្សាន្តនានារបស់ទូរទស្សន៍ទុកជាការព្រមានចំពោះសិល្បករដទៃផងដែរ៕

deny-7 deny-6 deny-4 deny-1 deny-5 deny-2 deny-3

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print