ភ្នំពេញ៖ កំលាំងសមត្ថកិច្ចខណ្ឌសែនសុខជាច្រើននាក់ចុះត្រួតពិនិត្យផ្ទះសំណាក់ ហ្សាណា នីតា ដោយសង្ស័យមានក្រុមក្មេងស្ទាវនាំគ្នាមកសំងំជក់គ្រឿងញៀន។ កាលពីម៉ោង១១និង១០នាទីព្រឹកថ្ងៃទី២៣ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិដំណាក់ សង្កាត់ភ្នំពេញពេញថ្មី ខណ្ឌសែនសុខ។
ការចុះត្រួតពិនិត្យនេះដឹកនាំកំលាំងផ្ទាល់ដោយលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបានខណ្ឌសែនសុខ និងមន្ត្រីនគរបាលក្រោមឱវាទជាច្រើននាក់ទៀត។
លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌបានអោយដឹងថា ការចុះត្រួតពិនិត្យទីតាំងផ្ទះសំណាក់ ហ្សាណា នីតា នេះគឺដោយមានសេចក្តីរាយការណ៍ថាសង្ស័យមានក្រុមក្មេងស្ទាវបាននាំគ្នាមកជួលបន្ទប់ស្នាក់នៅប្រើប្រាស់គ្រឿងញៀនដែលអាចកើតមាននូវបទល្មើសផ្សេងៗក្នុងមូលដ្ឋាន។ដូចច្នេះហើយទើបលោកសុំគោលការណ៍ថ្នាក់ពីថ្នាក់លើដឹកនាំកំលាំងចុះមកធ្វើការត្រួតពិនិត្យទីតាំងនេះតែម្តង។លោកអធិការណ៍បន្តទៀតថាក្រោយពីចុះទៅដល់ទីតាំងខាងលើលោកបានទាក់ទងទៅអាជ្ញាធរមូលដ្ឋាននិងម្ចាស់ផ្ទះសំណាក់អោយចូលរួមសហការណ៍ដោយសុំបើកបន្ទប់ដើម្បីត្រួតពិនិត្យតែជាលត្ថផលរកមិនឃើញមានក្រុមក្មេងស្ទាវដែលគេបានរាយការណ៍នោះទេហើយលោកសង្ស័យថាពួកក្មេងៗទាំងនោះអាចចេញពីផ្ទះសំណាក់នោះតាំងពីពេលព្រឹក។
ក្រោយមកលោកអធិការខណ្ឌក៍បានសំណោមពរដល់ម្ចាស់ផ្ទះសំណាក់ ហ្សាណា នីតា ថាបើមានក្រុមក្មេងស្ទាវដែលមានគ្នាច្រើនមកជួលបន្ទប់ស្នាក់នៅគួអោយសង្ស័យនោះសូមជួយរាយការណ៍មកសមត្ថកិច្ចជបន្ទាន់៕ តុង សីហា


















