ខេត្តរតនគិរីៈ នៅវេលាម៉ោង០៨ និង០០នាទី ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២១០៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី បាននឹងកំពុងបើកកិច្ចប្រជុំណែនាំ និងការអប់រំលើជំនាញ ក្នុងអនុវត្តន៍តួនាទី ភារកិច្ច កងរាជអាវុធហត្ថ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី និងដោយមានការចូលរួមពីសំណាក់ មេបញ្ជាការរង នាយរងសេនាធិការ មេបញ្ជាការ ក្រុង ស្រុក និងស្នាក់ការសន្តិសុខ ព្រមទាំងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធផងដែរ។
លោកឧត្តមសេនីយ៍ត្រី បានផ្តាំផ្ញើ ក្នុងកិច្ចប្រជុំនោះថា កងរាជអាវុធហត្ថខេត្តទាំងអស់ ត្រូវចេះសាមគ្គីភាពគ្នា ត្រូវចូលរួមចំណែក លើការងារ សហការ លើការងារកសាងជាដើម និងត្រូវចូលរួមការគោរពច្បាប់ចរាចរណ៍ទាំងអស៎គ្នា៕
...

















