ភ្នំពេញ៖ ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ Soccer League ឆ្នាំ២០១៦រៀប ចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជាបាន មកជួបជុំគ្នារឹតចំណងមិត្តភាពសាមគ្គីភាព និងបង្កើនកិច្ចសហប្រតិបត្តិការល្អរវាងយុវជននឹងយុវជន ក្នុងគោលបំណងលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជានោះបើគិតមកត្រឹមរសៀលថៃ្ងទី២២ខែធ្នូឆ្នាំ២០១៦ ការប្រកួតមាននេះចំនួន៥ប្រកួតធ្វើឡើងនៅលើទីលានចំនួន៣ ដូចជាទីលានពហុ កីឡដ្ឋានជាតិទីលានវេស្ទើននិងទីលាន បាល់ទាត់ KMH ។ ជាលទ្ធផលទាំង៥គូ គឺក្រុមបាល់ទាត់ រស្មីសំពៅមាសលេងឈ្នះ ក្រុមបាល់ទាត់ ក១៥៧ ក្នុងលទ្ធផល២ទល់ ១។
ក្រុមបុព្វហេតុជាតិមាតុភូមិប្រកួតចាញ់ ក្រុមភ្នំពេញកុំព្យុទ័រ៤ទល់១។ ក្រុមស្នងការ ដ្ឋាននគរបាលខេត្តព្រះសីហនុប្រកួតឈ្នះ ក្រុមបាល់ទាត់កីឡាស៣ក្នុងលទ្ធផល៩ទល់ ២។ រីឯ២ប្រកួតទៀតលេងនៅទីលាន វេស្ទើននិងទីលានបាល់ទាត់KMH ក្រុមបាល់ទាត់យុវជនស្ម័គ្រខេត្តកំពង់ស្ពឺឈ្នះក្រុម បាល់ទាត់ហង្សតូចមានជ័យក្នុងលទ្ធផល៧ទល់៣។ ក្រុមបាល់ទាត់ហ្វូណនប្រកួត ស្មើជាមួយក្រុមរាជសីហ៍ទួលសង្កែក្នុង លទ្ធផល៣ទល់៣។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតនៅជុំទី១វគ្គសន្សំពិន្ទុតាមពូលក្រុមអង្គការមនុស្សធម៌ប្រកួតជាមួយក្រុមយុតិ្តធម៌រាហ៊ូចាប់ ចន្ទខេត្តកំពង់ឆ្នាំងនៅទីលានបាល់ទាត់ ពហុកីឡដ្ឋានជាតិ។ ក្រុមសភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិនប្រកួតជាមួយក្រុមខណ្ឌទួលគោកនៅទីលានបាល់ទាត់ ពហុកីឡដ្ឋានជាតិ។ ក្រុមសភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងប្រកួតជាមួយក្រុមបាល់ទាត់ អាយ .អេស. អាយ.FC នៅទីលានបាល់ទាត់KMH ។ ក្រុមបាល់ ទាត់ អ .ម.ត.នៃសកលវិទ្យាអន្តរជាតិ ប្រកួតជាមួយក្រុមប្ល៊េកអីុហ្គលFC នៅ ទីលានបាល់ទាត់ KMH ។ ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែងប្រកួតជាមួយក្រុមហូមស្ព័តFCនៅទីលានបាល់ទាត់វើស្ទើន។ ក្រុមសមាគមយុវជនស្ម័គ្រចិត្តសម្តេចតេជោប្រកួតជាមួយក្រុមបាល់ទាត់អាកាសចរណ៍ស៊ីវិលនៅទីលានបាល់ទាត់វើស្ទើន។ ព្រឹត្តិការណ៍ប្រកួតកីឡា បាល់ទាត់មហាជននេះបានរួមចំណែកជំរុញដល់ការអភិវឌ្ឍវិស័យកីឡានៅកម្ពុជាឲ្យកាន់តែប្រសើរឡើង និងមានភាពទាក់ទាញ ទាំងចំនួនអ្នកគាំទ្រក្នុងទិសដៅស្វែងរក គុណភាពឆ្ពោះទៅរកភាពជោគជ័យនៃការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ។
សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់ Soccer League លើកទី៤ ឆ្នាំ២០១៦នេះ មានក្រុមចំនួន៦០ចូលរួម ចែកជា១២ពូល ដោយចាប់ផ្ដើមពីថ្ងៃទី២០ ខែធ្នូរហូត ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ក្រុមជើង ឯកទទួលបានពានរង្វាន់អមជាមួយប្រាក់រង្វាន់ចំនួន១២លានរៀល ៕
ដោយ៖ សារីម















