កម្ពុជា-ចិន នៅតែរក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណី

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិបានលើកឡើងថា កងទ័ពកម្ពុជានឹងចូលរួមសហការ ជាមួយកងទ័ពនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដែលពាក់ព័ន្ធនឹងប្រទេសទាំងពីរឱ្យមានប្រសិទ្ធភាព។

ថ្លែងក្នុងពិធីបិទលំហាត់នាគមាស ឆ្នាំ២០១៦ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ នៅវិទ្យាស្ថានកងទ័ព ជើងគោក លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងការពារជាតិ បានមានប្រសាសន៍ថា កងទ័ពកម្ពុជា-ចិន នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាអមតៈ និងខិតខំបន្តពង្រឹងនូវកិច្ចព្រមព្រៀង ជាមួយគ្នានាពេលកន្លងមកឱ្យបានកាន់តែរឹងមាំបន្ថែមទៀត។

លោកនាយឧត្តមសេនីយ៍បានបន្តថា “ទំនាក់ទំនងមិត្តភាពជាប្រពៃណីកម្ពុជា-ចិន មានការរីកចម្រើន គួរឱ្យកត់សម្គាល់ ហើយកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល កងទ័ពនៃប្រទេសទាំងពីរ ត្រូវបានបន្តពង្រឹង និងធ្វើ ឱ្យកាន់តែស៊ីជម្រៅ លើគ្រប់វិស័យ រហូតឈានដល់ កិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ដោយឈរលើ គោលការណ៍ជឿជាក់គ្នា យោគយល់គ្នា គោរពគ្នា និងផ្ដល់ផល ប្រយោជន៍ ឱ្យគ្នាទៅវិញទៅមក លើមូលដ្ឋានឈ្នះឈ្នះ និងសន្តិសហវិជ្ជមាន ដែលមិនអាចបំបែក កាត់ផ្ដាច់បានឡើយ” ។

លោកនាយឧត្តមសេនីយ៍បានបន្ថែមថា លំហាត់នាគមាស២០១៦ គឺជាសមិទ្ធផលថ្មីមួយ ក្នុងសមិទ្ធផលជាច្រើនសម្រេចបាន ដែលផ្ដើមចេញពីការទំនាក់ទំនងជាមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងកងទ័ពនៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា កងទ័ពកម្ពុជា-ចិន បានធ្វើលំហាត់នាគមាស២០១៦រួមគ្នា រយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ក្រោមប្រធានបទ ការជួយសង្គ្រោះគ្រោះមហន្តរាយ និងមនុស្សធម៌ នៅវិទ្យាស្ថានទ័ពជើងគោក និងមជ្ឈមណ្ឌលហ្វឹកហ្វឺន កងទ័ពជើងគោក ស្ថិតនៅ ឃុំ ត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ៕

...

t-7 t-9 t-6 t-11

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print