ប៉ុនប៉ងវះកាបូបលុយនិងហោប៉ៅខោក្នុងពិធីបុណ្យសមុទ្រត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ការទប់ស្កាត់បានទាន់ពេលវេលា ករណីប៉ុនប៉ងវះកាបូបលុយ និងវះហោប៉ៅខោ នៅក្នុងពិធីបុណ្យសមុទ្រ។

សមត្ថកិច្ចឲ្យដឹងថា មុខសញ្ញាសង្ស័យឈ្មោះកែវ ចិន្តា ភេទស្រី អាយុ៥១ឆ្នាំ មានទីលំនៅសង្កាត់បឹងកេងកង២ រាជធានីភ្នំពេញ វត្ថុតាងចាប់យកបានមាន ផ្លែឡាម៤សំរាប់វះកាបូប និងទូរស័ព្ទដៃចំនួន២គ្រឿង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឆ្លើយរបៀបលាក់លៀមថា រូបគាត់មកពីភ្នំពេញតែម្នាក់ឯងទេ មិនមានបក្ខពួក និងមិនទាន់រកបន្ទប់ជួលនៅឡើយ ប៉ុន្តែសមត្ថកិច្ចបានដឹងថា ការឆ្លើយបែបនេះរបស់ជនសង្ស័យ គឺក្នុងគោលបំណងលាក់ទីកន្លែងដេក ដើម្បីពង្វាង កុំឲ្យរកសមត្ថកិច្ចដឹងបក្ខពួករបស់ខ្លួនតែប៉ុណ្ណោះ ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងសួរនាំដើម្បីស្វែងរកបក្ខពួកបន្តទៀត៕

img_3847 img_3845 img_3846

...

ដោយ៖ ឆ្លាម សមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print