ប្រេស៊ីលប៉ះកូឡុំប៊ីនៅថ្ងៃទី២៥ ខែមករា ដើម្បីប្រមូលថវិកាជួយដល់ក្រុម Chapecoense

ចែករំលែក៖

សហព័ន្ធកីឡាបាល់ទាត់នៃប្រទេសប្រេស៊ីលបានបញ្ជាក់ថា ការប្រកួតមិត្តភាពរវាងប្រេស៊ីលនឹងកូឡុំប៊ីនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥ខែមករាឆ្នាំ២០១៧ដើម្បីប្រមូលថវិកាជួយដល់ក្រុម Chapecoense ដែលជួបគ្រោះថ្នាក់ធ្លាក់យន្តហោះបណ្តាលឲ្យស្លាប់កីឡាករនិងបុគ្គលិកបាល់ទាត់៧១នាក់។

ការប្រកួតមិត្តភាពនេះធ្វើឡើងដើម្បី ជួយដល់ក្លិប Chapecoenseក៏ដូចជាក្រុមគ្រួសាររបស់អ្នកដែលបានបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ដ៏រន្ធត់នោះ ។

ក្រោយជួបរឿងអកុសលខាងលើក្រុមChapecoense ដែលកំពុងប្រឈមមុខនឹងការរៀបចំក្រុមឡើងវិញបានទទួលការគាំទ្រជុំវិញពិភពលោកដូចជាការផ្ដល់កីឡាករឲ្យខ្ចីជើង, ការផ្ដល់ជាថវិកា, និងការផ្ដល់កិត្តិយសជាក្រុមជើងឯកពាន Copa Sudam-ericana ជាដើម ។

ក្រុម Chapecoenseក៏នឹងត្រូវប្រកួតជាមួយនឹងជើងខ្លាំងអេស្ប៉ាញ Barcelona បន្ទាប់ពីត្រូវបាន អញ្ជើញឲ្យមកចូលរួមកម្មវិធីពានរង្វាន់ Joan Gamper Trophy នៅឆ្នាំ ក្រោយ ៕

brazil

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print