ភ្នំពេញ៖ កាលពីវេលាម៉ោង៣និង១០នាទី នាថ្ងៃទី១៣ខែសីហា ឆ្នាំ២០១៥ កម្លាំងអគ្គនាយកដ្ឋានអន្តប្រវេសន៍ សហការជាមួយមូលដ្ឋានខណ្ឌចំកាមន ចុះឆែកឆេនិងត្រួតពិនិត្យ ឃាត់ខ្លួនជនជាតិវៀតណាមប្រុស.ស្រី១៣នាក់ រស់នៅនិងធ្វើការគ្មានច្បាប់ ស្ថិតនៅក្នុងផ្ទះលក់អេតចាយនៅក្នុងដីឡូត៍គ្មានលេខមួយកន្លែង តាបណ្ដោយផ្លូវ៤៧៤ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ការចុះត្រួតពិនិត្យនិងឆែកឆេនេះ ដឹងនាំដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំង អគ្គនាយកដ្ឋានអន្តោប្រវេសន៍និងកម្លាំងមូលដ្ឋានខណ្ឌចំកាមន ចុះមកត្រួតពិនិត្យនិងឆែកឆេ ជនជាតិវៀតណាមទាំងនេះមករស់នៅនិងធ្វើការខុសច្បាប់ ហើយឃាត់ខ្លួនបានមនុស្សចំនួន១៣នាក់ក្នុងនោះមានស្រី៧នាក់និងប្រុស៦នាក់ ។
បច្ចុប្បុនជនជាតិវៀតណាមទាំងនេះត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដើម្បីបន្តនីតិវិធី ៕
ដោយ៖ ស រស្មី