បុរសលើសឈាមម្នាក់ផឹកគោជល់អស់១កំប៉ុងបណ្តាលអោយក្អួតធ្លាក់ឈាមហើយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ បុរសពោះម៉ាយម្នាក់ បានស្លាប់ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យខណ:ដែលគាត់ ទំនេរពីការងារ ទៅអង្គុយជក់បារីនិង ផឹកភេសជ្ជ: គោជល់អស់មួយកំប៉ុង និងជជែកគ្នាលែងជាមួយនាក់ជិតខាង មួយសន្ទុះក្រោយមកស្រាប់តែកើតមានអាការ:ក្អួត ធ្លាក់ឈាម ត្រូវបានអ្នកជិតខាង ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗតែជាអកុសល ជនរងគ្រោះ ក៏បានដាច់ខ្យល់ស្លាប់តែម្តង ។

IMG_3326

ហេតុការណ៍នេះបណ្តាលអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅ ផ្ទះលក់កាហ្វេមួយកន្លែង ក្បែរហាងក្រុងខ្មែរ ត្រង់ចំណុចភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ មានឈ្មោះ សុខ ភារម្យ ភេទប្រុស អាយុ៤៤ឆ្នាំ ជាបុរសពោះម៉ាយ ប្រកបរបរ ជាកម្មករសំណង់ រស់នៅម្នាក់ឯង ស្នាក់ផ្ទះជួល ស្តិតក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកនៅឯខាងខ្មែរកម្ពុជាក្រោម ។

ប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុ ជនរងគ្រោះបានចេញពីកន្លែងធ្វើការសំណង់ហើយបាន ដើរទៅអង្គុយលែងនៅទាមកាហ្វេមួយកន្លែងដែលនៅជិតនោះ ហើយបានអង្គុយជក់បារីនិងហូបភេសជ្ជ:គោជល់ អស់១កំបុ៉ង ហើយនៅជជែកគ្នាលេង ជាមួយអ្នកផឹកកាហ្វានៅទីនោះជាធម្មតា លុះដល់វេលាខាងលើ ស្រាប់តែ ជនរងគ្រោះ មានអាការ: ក្អក ក្អួតធ្លាក់ឈាម ឃើញសភាពមិនស្រួល ជនរងគ្រោះត្រូវបាន អ្នកនៅហូបកាហ្វេជាមួយនោះ នាំគ្នាដឹកតាមមូ៉តូ ទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង តែជាអកុសល ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុនិងពិនិត្យជាក់ស្តែងដោយសន្និដ្ឋានថាជនរងគ្រោះមានជំងឺលើសឈាម បន្ទាប់ពីពិនិត្យសពរួច ទើបប្រគល់សពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តពោធិ៍ចិនតុង ៕

IMG_3328

IMG_3327.JPG

...

ដោយ៖ សុខា សែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print