ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ លោកមេធាវី ប៊ុន ហុន ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំសិស្សមេធាវីជំនាន់ទី១៣ចំនួន៥៤រូប ដើម្បីធ្វើសច្ចាប្រណិធាននៅចំពោះមុខសាលាឧទ្ធរណ៍មុនពេលចូលប្រកបវិជ្ជាជីវៈមេធាវី ។
លោកមេធាវីប៊ុន ហុន ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានជូនពរដល់សិស្សមេធាវីទាំងអស់ឲ្យប្រកបវិជ្ជាជីវៈមេធាវីដោយជោគជ័យ និងត្រូវចូលរួមបម្រើវិស័យយុត្តិធម៌នៅកម្ពុជា ៕
...