អាវុធហត្ថខេត្តសៀមរាប ចាប់រថយន្តដឹកឈើគ្រញូង១គ្រឿងបញ្ជូនអោយមេព្រៃ

ចែករំលែក៖

ខេត្តសៀមរាប៖ រថយន្តដឹកឈើគ្រញូង១គ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាបបង្ក្រាបបាន។
ហេតុការបង្ក្រាបនេះកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់នាថ្ងៃទី០៣ខែកក្កដាឆ្នាំ២០១៥នៅចំណុចភូមិចំការចេក ឃុំស្នែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។
មន្ត្រីអាវុធហត្ថខេត្តបានអោយដឹកថា ក្នុងការប្រត្តិបត្តិការបង្ក្រាបលើរថយន្តដឹកឈើគ្រញូងនេះសមត្ថកិច្ចកងរាជអាវុធហត្ថបានប្រើរថយន្តចំនួន២គ្រឿងនិងកម្លាំងចំនួន៦នាក់ទើបចាប់រថយន្តនោះបាន។មន្ត្រីដដែលបានបន្តថា រថយន្តដឹកឈើគ្រញូងដែលបង្ក្រាបបានចំនួន១គ្រឿងម៉ាក តូយូតា ហាយលេនដរ័ ពណ៏ទឹកប្រាក់(បឹតស្គត់ពណ៏ស)សេរីឆ្នាំ២០០២ពាក់ស្លាកលេខ ភ្នំពេញ២AA ៩៨៨៤ ។
ចំណែកឈើគ្រញូងមានចំនួន(២០២ដុំ)ស្មើនិង(៦៥៥គឺឡូក្រាម)រថយន្តរក្សាទុកនៅទីបញ្ជារការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប។ដោយឡែកឈើគ្រញូងបានអនុវត្តតាមនិតិវិធីនិងបន្ទាប់មកបានបញ្ជូនអោយសង្កាត់រដ្ឋបាលព្រៃឈើក្រលាញ់នៅវេលាម៉ោង១៧និង០០នាទីរសៀលថ្ងៃទី០៣ខែកក្កដាឆ្នាំ២០១៥ ៕

20150703-214830.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print