សប្តាហ៍ទី១ក្រុមដែលរកបាន៣ពិន្ទុមុនគេ ក្នុង​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក

ចែករំលែក៖

ភ្នំពេញ៖ សម្រាប់ការប្រកួតបាល់ទាត់ក្របខ័ណ្ឌលីករដូវកាលថ្មី ឆ្នាំ២០១៥នេះ ក្នុងសប្តាហ៍ទីគិតត្រឹមថ្ងៃទី៣ ខែកក្កដាឆ្នាំ២០១៥កន្លងទៅ មានក្រុមជើងខ្លាំងប្រចាំលីកឆ្នាំចាស់ សុទ្ធតែរកបាន ម្នាក់៣ពិន្ទុដូចគ្នាខណៈ ក្រុមផ្សែងទៀតកំពុងបន្តការប្រកួតយ៉ាងក្តៅគគុកនៅលើទីលានស្មៅធម្មជាតិ តាមបណ្តាក្លិបនីៗមួយ នៅក្នុង​រដូវកាលថ្មីវគ្គសន្សំពិន្ទុជើងទី១ជុំទីនៃពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ឆ្នាំ​២០១៥ ។

បើទោះបីការប្រកួតនេះមានក្រុមខ្លះអាចរកបាន៣ពិន្ទុមុនគេក៏ដោយចុះ ប៉ុន្តែក្រុមជើងខ្លាំងមួយ ចំនួន ទៀតហាក់បីដូច មិនទាន់បញ្ចេញសមត្ថភាព ធ្វើឲ្យទស្សនិកជនរបស់កោតសសើ នៅឡើយ​ មានដូចជា ក្រុម​ស្វាយរៀង បឹងកេត​អង្គរ ​ភ្នំពេញ​ក្រោ​ន ណាហ្គា​វើ​ល នៅ​មិនទាន់​បង្ហាញ​ទម្រង់​ប្រកួត​គួរឲ្យ​កត់​សម្គាល់​នោះ​ទេ។

សម្រាប់លទ្ធផលនៃការប្រកួត​ ក្របខ័ណ្ឌលីករដូវកាលថ្មីនេះ ក្រុម​ខេត្ត​ស្វាយរៀង ​បានចាញ់ ​ណាហ្គា​វើ​ល ដោយ​លទ្ធផល​១​ទល់​០ ក្នុង​ប្រកួត​សប្ដាហ៍​ទី​១ ខណៈដែល​ក្រុមអតីតម្ចាស់​ពាន​សម្ដេច ហ៊ុន សែនខាប់ ឆ្នាំចាស់ ការបរាជ័យរបស់ក្រុមខេត្តស្វាយរៀង បានធ្វើឲ្យណាហ្គាវើលរកបាន៣ពិន្ទុក្នុងដៃ។

ចំពោះចំណាត់ថ្នាក់​បណ្ដោះអាសន្ន​នៅក្នុងតារាងលីកកំពុលកម្ពុជា គិត​ត្រឹម​សប្ដាហ៍​ទី​១ ចាប់ពីថ្ងៃ​ទី​១ ដល់ទី៣ ខែកក្កដា ឆ្នាំ២០១៥ ក្រុមលេខ​១ បៀ​ល​ប្រាយ​យូ​ណាយ​ធីត មាន ៣ ពិន្ទុ ក្រុមខេ​ម​បូ​ឌា​ន​ថៃ​ហ្គឺ​រ ក្រុម ណាហ្គា​វើ​ល និង ក្រសួងការពារជាតិ សុទ្ធតែមាន​៣​ពិន្ទុក្នុងដៃ​ដូចគ្នា ប៉ុន្តែអាច​ខុស​លេខ​រៀងដោយ​ សារគ្រាប់​បាល់ទាត់​បញ្ចូលទី​គូប្រកួត​ប៉ុណ្ណោះ​។

ក្រុម​បឹងកេត​អង្គរឈរ​លេខ​រៀង​ទី​៥ ភ្នំពេញ​ក្រោ​ន លេខ​៦ គីរីវង់​សុខ​សែន​ជ័យ​ ទី ៧ និង ស៊ីម៉ាក់ លេខរៀងទី ៨ ដោយ​ក្រុម​ទាំង​៤នេះមាន​ម្នាក់​១ ពិន្ទុ​ដូចគ្នា​ក្រោយ​ប្រកួត​ស្មើដៃគូដូចគ្នា​។ដោយឡែក​ក្រុមមិនទាន់អាច គ្រាប់បាល់បាន មានដូចជាក្រុមមកពី ខេត្តស្វាយរៀង ក្រុមអគ្គស្នងការ​នគរបាល​ជាតិ ក្រុមវេស្ទើ​ន​ភ្នំពេញ និងក្រុមអាស៊ី​អឺរ៉ុប៕

20150704-081110.jpg

20150704-081115.jpg

...

20150704-081123.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print