ជប៉ុន៖ ក្រុមកីឡាករបាល់ទាត់យុវជនអាយក្រោម១៦ឆ្នាំ របស់កម្ពុជា ស្ថិតនៅក្នុងចំណាត់ចុងក្រោយគេ ក្នុងចំណោម៨ប្រទេស ដែលទៅចូលរួម ប្រកួតដណ្តើមពានរង្វាន់ Japan-Mekong U15 Football Exchange Program 2015 ដែលរៀបចំនៅទីលានរបស់សហព័ន្ធកីឡាបាល់ទាត់ជប៉ុន SAKAI J-GREEN ក្នុងទីក្រុង Osaka នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ខែកក្កដាឆ្នាំ២០១៥កន្លងទៅ។
សម្រាប់លទ្ធផលប្រកួតរយៈពេល៣ថ្ងៃនៅទីក្រុង Osaka ប្រទេសជប៉ុននោះ ក្រុមបាល់ទាត់យុវជនកម្ពុជា បានលេងចាញចំនួន៤ប្រកួត គឺថ្ងៃទី១ខែកក្កដា ប្រកួតបើកឆាកជុំទី១ក្នុងពូល A ចាញ់ក្រុមម្ចាស់ ៥ទល់សូន្យ ហើយក្រុមយុវជនកម្ពុជា ក៏បន្តលេងចាញ់ក្រុម វៀយណាម១ទល់សូន្យ និងលេងចាញ់ក្រុមយុវជនថ្នាល របស់ក្លិប ជប៉ុន Vissel Kobe ក្នុងលទ្ធផល ១ ទល់សូន្យ។
ចំណែកឯក្រុមជើងឯកលើកពានរង្វាន់ Japan-Mekong U15 Football Exchange Program 2015 បានទៅក្រុមយុវជន ជម្រើសជាតិជប៉ុន ចំណាត់ថ្នាក់លេខ២បានទៅក្រុមយុវជនរបស់ក្លិប Sanfrecce Hiroshima FC រីឯយុវជនក្រុមវៀតណាម ជាប់ចំណាត់ថ្នាក់លេខ ៣។ ក្រុមយុវជនឡាវ ជាប់លេខ ៤ ក្រុមVissel Kobe ជាប់លេខ៥ ក្រុមមីយ៉ាន់ម៉ា ជាប់លេខ ៦ ក្រុម ថៃ ជាប់លេខ ៧ និង កម្ពុជា ជាប់លេខ៨។
សម្រាប់ការប្រកួតកម្ដៅសាច់ដុំរបស់ក្រុមកីឡាបាល់ទាត់ស្ថិតនៅតាមដងទន្លេមេគង្គ អាយុក្រោម១៦ឆ្នាំ ដើម្បីត្រៀមខ្លួន ចូលរួមប្រកួត ដណ្តើមពានរង្វាន់ 2015 AFF U-16 Youth Championship ដែលប្រទេសកម្ពុជាធ្វើម្ចាស់ ផ្ទះរៀបចំ និងដំណើរប្រកួតពីថ្ងៃទី ២៧ ខែកក្កដា ដល់ ថ្ងៃទី៧ ខែ សីហា ឆ្នាំ ២០១៥ នៅទីលានសិប្បនិមិត្តពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ។
គួររំលឹកថា ពានរង្វានបាល់ទាត់ ប្រចាំតំបន់អាស៊ានសម្រាប់ក្របខ័ណ្ឌយុវជនអាយុក្រោម១៦ឆ្នាំនេះ បានបែងចែកជា ២ គឺពូល A មាន ម៉ាឡេស៊ី, វៀតណាម, ឡាវ, ទីម័រខាងកើត, ប្រ៊ុយណេ និង ថៃ ចំពោះពូល B មាន អូស្ត្រាលី, សិង្ហបុរី, ហ្វីលីពីន, មីយ៉ាន់ម៉ា និងម្ចាស់ផ្ទះកម្ពុជា។