កាលពីឆ្នាំ២០១៤ជប៉ុនមានពលរដ្ឋធ្វើអត្តឃាតរហូតដល់ទៅ២៥ពាន់នាក់ គិតមធ្យមក្នុងមួយថ្ងៃមានពលរដ្ឋធ្វើអត្តឃាត៧០នាក់។ ទាំងនោះគឺជាតួលេខដ៏ច្រើនធ្វើឲ្យពលរដ្ឋនៅជុំវិញពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែមិនមានអ្នកណាដឹងថាមូលហេតុអ្វីជម្រុញឲ្យមានការសម្រេចចិត្តខ្លីច្រើនបែបនេះ។
កាលពីចុងខែមិថុនាកន្លងមក បណ្តាលព័ត៌មានNHK របស់ជប៉ុនបានដកស្រង់សម្តីមន្ត្រីផ្លូវដែកម្នាក់បានបញ្ចាក់ថា អ្នកដំណើរអាយុ៧១ឆ្នាំបានធ្វើអត្តឃាតដោយដុតខ្លួនឯងនៅលើរថភ្លើងល្បឿនលឿនShinkansen ដែលមានអ្នកដំណើរជាង១ពាន់នាក់ធ្វើដំណើរពីទីក្រុងតូក្យូទៅកាន់ទីក្រុង អូសាកា។នៅមុនពេលធ្វើអត្តឃាតបុរសវ័យចំណាស់បានបណ្តេញអ្នកដំណើរដៃទាំងទឹកភ្នែករលីងរលូង ឲ្យចេញពីបន្ទប់មួយនេះខ្លាចមានគ្រោះថ្នាក់រួមក៏បានដុតខ្លួនឯងតែម្តង។ ទាំងនោះហើយបានធ្វើឲ្យមានសំណួរជាច្រើនចោទសួរថាហេតុអ្វីបានជាលោកតាវ័យជិតវិលត្រឡប់ទៅវិញទៅហើយម្តេចមានគំនិតគិតបែបនេះ?
ក្រោយការធ្វើអត្តឃាតនៅលើរថភ្លើង មនុស្សជាច្រើនក៏បានទៅស្វែងរកពីមូលហេតុនៅក្នុងតំបន់ដែលគាត់រស់នៅ។ លោកតារស់នៅម្នាក់ឯងហើយត្រូវទៅប្រមូលរបស់អេតចាយលក់សម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃ អ្នកជិតខាងបានបញ្ចាក់ថា ក្រោយពីចេញទៅខាងក្រៅលោកតាឃុំខ្លួននៅក្នុងបន្ទប់ជាមួយនិងទួរទស្សន៍ដ៏កញ្ចាស់មួយ។ លោក Wataru Nishida សាស្ត្រាចារ្យចិត្តសាស្ត្រមកពីសកលវិទ្យាល័យតូក្យូបានបញ្ចាក់ថា ការរស់នៅឯកោ ការកើតស្ត្រែស ជាមូលហេតុជំរុញឲ្យមានការធ្វើអត្តឃាត។ លោកបន្តទៀតថាមនុស្សចាស់ត្រូវបានគេបំភ្លេច យុវវ័យសម័យនេះមិនមានទម្លាប់មើលថែមនុស្សចាស់ដូចកាលពីមុនឡើយ។
លោក KenJoseph សមាជិកក្រុមជួយសង្គ្រោះជប៉ុនបានឲ្យដឹងថា ជាមួយនិងបទពីសោធន៏រយះពេលជាង៤០ឆ្នាំរបស់លោក ភាគច្រើនមនុស្សចាស់នៅជប៉ុនស្វែងរកការស្លាប់ដោយធ្វើអត្តឃាតគឺមានពាក់ព័ន្ធពីហិរញ្ញវត្ថុ មិនអាចរកផ្លូវដើរបានល្អជាងនេះ។
ទាំងនោះមិនមានជាបញ្ហាធំនៅក្នុងប្រទេសជប៉ុននោះឡើយ។ តាមរបាយការណ៍ថ្មីៗនេះបង្ហាញឲ្យឃើញថាពលរដ្ឋធ្វើអត្តឃាតភាគច្រើនក្នុងអាយុពី២០ដល់៤៤ឆ្នាំ។ ភាគច្រើនយុវវ័យស្វែងរកសេចក្តីស្លាប់ដោយសារតែបាត់បង់ក្តីសង្ឃឹម មិនអាចស្វែងរកអ្នកជំនួយបានឡើយ។អ្នកធ្វើអត្តឃាតភាគច្រើនពាក់ព័ន្ធនិងបាត់បង់ការងាធ្វើមិនអាចរកប្រាក់ចិញ្ចឹមជីវិតបានគ្រប់គ្រាន់៕