ជិះម៉ូតូលឿនក្នុងសភាពស្រវឹងដួលស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅលើកំណាត់ផ្លូវ៦០ម៉ែត្រ

ចែករំលែក៖

ភ្នំពេញ៖យ៉ាងហោចណាស់បុរសម្នាក់វ័យជាង៤០ឆ្នាំបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង ម្នាក់ទៀតរួមដំណើរជាមួយរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង​១១និង៣០នាទីយប់​ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិ ទួលរកា សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ខណៈដែលជនរងគ្រោះជិះម៉ូតូឌុបគ្នាចេញពីផឹកស៊ីស្ថិតក្នុងសភាពស្រវឹងជិះម៉ូតូលឿនបណ្តាលឲ្យដួលតែឯងបោកក្បាលស្លាប់។
​ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានក៏បានចុះដល់កន្លែងកើតហេតុបានបញ្ជាក់ប្រាប់ឲ្យដឹងថា នេះជាករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូដួលតែឯងមិនមានប៉ះពារជាមួយអ្នកដ៏ទៃនោះទេ។ ជន រងគ្រោះដែលបានស្លាបនៅកន្លែងកើតហេតុមានឈ្មោះ គង់ សុខឡេង ភេទប្រុស អាយុ៤៦ឆ្នាំ មានមុខរបរជាកសិករ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ ចំណែកអ្នករួម ដំណើររងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះបន្ទាន់។
​សមត្ថកិច្ចបន្តថា ជនរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1H-9692 ធ្វើដំណើរក្នុងទិសដៅកើតទៅលិចតាមបណ្តោយផ្លូវ៦០ម៉ែ ត្រក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុក៏បណ្តាលឲ្យដួលអូសជិត១០ម៉ែត្របោកក្បាល ស្លាប់ភា្លមម្នាក់ និងរងរបួសធ្ងន់ម្នាក់។ សមត្ថកិច្ចបញ្ជាក់ថា សាកសពបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ក្រោយសមត្ថកិច្ចយើងធ្វើកំណត់ហេតុរួច៕

20150704-083917.jpg

20150704-083922.jpg

...

20150704-083926.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print