ហ្វីលីពីននឹងធ្វើអ្វីប្រសិនបើឈ្នះក្តីនៅក្នុងការប្តឹងចិននៅដែនសមុទ្រចិនភាគខាងត្បូង?

ចែករំលែក៖

មន្ត្រីហ្វីលីពីបានបញ្ចាក់ថា ការដែលប្រឆំាងទៅនឹងការប្រកាសពីដែនអាធិបតេយ្យ​ខុសច្បាប់​រំលោភបំពានរបស់ចិននៅដែនសមុទ្រចិនភាគខាងត្បូងគឺជា«ការតស៊ូប្រយុទ្ធជាច្រើនជំនាន់» មិនអាចបញ្ចប់ភ្លាមៗនោះឡើយ។
កាលពីថ្ងៃទី​២ខែកក្កដា​លោកAntonio Carpio អនុប្រធានតុលាការជាន់ខ្ពស់ហ្វីលីពីនបានឲ្យ​ដឹង​​ថាក្នុងករណីហ្វីលីពីនយកឈ្នះចិនក្នុងការកាត់ក្តីនៅតុលាការអន្តរជាតិ​ ជុំវិញពាក្យ​បណ្តឹង​​ប្តឹង ចិនពីការប្រកាសដែនអធិបតេយ្យ​ខុសច្បាប់របស់ចិននៅសមុទ្រចិនភាគ​ខាង​ត្បូង។ ហ្វីលីពីននៅដើរផ្លូវវែងទៀតសម្រាប់អនុម័តសេចក្តីសម្រេចរបស់តុលាការ។
ចាប់ពីថ្ងៃទី៧ខែកក្កដា​ដល់ថ្ងៃទី​១៣ខែកក្កដា​ហ្វីលីពីននិងបង្ហាញខ្លួននៅក្នុងតុលាការអាជ្ញា​កណ្តាលអន្តរជាតិ ដើម្បីបកស្រាយតវ៉ា​ចំពោះគោលជំហររបស់ចិននៅដែនសមុទ្រចិនភាគ​ខាង​ត្បូង ដែលបានឈ្លានពានទាំងស្រុងដល់អធិបតេយ្យរបស់ប្រទេសជិតខាង ។ ចំពោះចិនវិញបញ្ចាក់ថា​តុលាការអាជ្ញាកណ្តាលគ្មានសិទ្ធិដោះស្រាយពាក្យបណ្តឹងរបស់រដ្ឋាភិ​បាលហ្វីលីពីននោះឡើយតាមសទ្ធិសញ្ញាអន្តរជាតិស្តីពីច្បាប់ដែនសមុទ្រ UNCLOS។​
តុលាការអាជ្ញាកណ្តាលអន្តរជាតិក៏នឹងត្រួតពិនិត្យ​បញ្ហាផ្សេងៗទៀតដែលពាក់ព័ន្ធពីសិទ្ធរបស់​ខ្លួន ដែលបានទទួលពាក្យបណ្តឹងរបស់រដ្ឋាភិបាលហ្វីលីពីន បន្ទាប់មកនិងចេញសេចក្តី​សម្រេចនៅខែសីហាឬខែកញ្ញាខាងមុខ។ ក្រោយការសាកសួរដេញដោលនៅខែវិច្ឆិការ​ខាងមុខម្តងទៀតតុលាការអាជ្ញាកណ្តាលអន្តរជាតិ​នឹងចេញសេចក្តីសម្រេចចុងក្រោយនៅដើម​ឆ្នាំ​២០១៦។
ហ្វីលីពីនបានដាក់ពាក្យបណ្តឹងប្តឹងចិនឡើងទៅកាន់តុលាការអាជ្ញាកណ្តាលអន្តរជាតិពីការឈ្លានពនរបស់ចិនចូលក្នុងដែនសមុទ្ររបស់ហ្វីលីពីនរាប់រយគីឡូម៉ែត្រ។ប៉ុន្តែចិនបានបដិសេធ​មិនចូលរួមក្នុងការដោះស្រាយនោះឡើយបើទោះបីមានការកោះហៅពីតុលាការក៏ដោយ។
លោកCarpio បានឲ្យដឹងទៀតថា​ក្នុងករណីហ្វីលីពីនយកឈ្នះចិននៅក្នុងការប្តឹងផ្តាល់ខាងលើ ហើយការទាមទាឲ្យចិនគោរពទៅតាមសេចក្តីសម្រេចគឺជារឿងយូអង្វែង តកូនតចៅជាច្រើន​ជំនន់ទៀត។ បើចិនមិនគោរពតាមតើហ្វីលីពីនអាចធ្វើអ្វីចិនបាន? ប្រើកម្លាំងក៏មិនឈ្នះ ​ប្រើច្បាប់ក៏គេមិនអនុវត្តិ។
ប៉ុន្តែលោក​Carpio បានបង្ហាញពីយុទ្ធសាស្ត្រក្រោយសេចក្តីសម្រេចរបស់តុលាការថា​ «យើងនិងពឹងផ្អែកទៅលើសហគមន៍អន្តរជាតិ ហើយជារៀលរាលឆ្នាំនឹងស្នើរដល់មហាសន្និ​បាត​អង្គការសហប្រជាជាតិ​ចេញសេចក្តីសម្រេចស្នើរចិនដកចេញពីដែនសមុទ្រហ្វីលីពីន​គោរពទៅតាមច្បាប់អន្តរជាតិ។ លោកក៏បានលើលឡើងពីឧទ្ទាហ៍ពីប្រទេសតូចមួយប្តឹងអាមេ​រិកឡើងទៅកាន់តុលាការអាជ្ញាកណ្តាលអន្តរជាតិ​ ដូចជាប្រទេសNicaragua នៅឆ្នាំ​១៩៧០។
តាមប្រសាសលោកCarpio មិនខុសអ្វីពីចិន ពេលដំបូងអាមេរិកមិនទទួលស្គល់សេច​ក្តី​សម្រេច​​របស់តុលាការ អន្តរជាតិ​ហើយក៏មិនអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការ ដែលត្រូវឲ្យអាមេរិក​សងសំណងពីការខូចខាត ក្នុងពេលធ្វើកំពុងផែខុសច្បាប់ជាទឹកប្រាក់​៣០លានដុល្លារ។ ប៉ុន្តែជារៀងរាល់ឆ្នាំ NIcaragua បានដាក់លិខិតឡើងទៅកាន់អង្គការសហ​ប្រជាជាតិស្នើរដល់អាមេរិកអនុវត្តិតាមសេចក្តីសម្រេចរបស់តុលាការ​ ពេលនោះសហគមន៍​អន្តរជាតិក៏បានស្នើរដល់អាមេរិកគោរពច្បាប់អន្តរជាតិជាធំ។​​ដល់ដំណាក់កាលប្រធានាធិបតី​Victoria Chamorro ដឹកនាំនីការ៉ាហ្គ័រ​អាមេរិកក៏បានយោគយល់ ហើយថែមទាំងផ្តាល់ជំនួយ​សេដ្ឋកិច្ចដល់ប្រទេសនេះដល់ទៅ​៥០០លានដុល្លារ។ បើសម្លឹងមើលប្រវិត្តិសាស្ត្រ សេចក្តីសម្រេចរបស់តុលាការអន្តរជាតិ​មានប្រទេសដែលគោរពដល់ទៅ​៩៧ភាគរយ។
តាម ​ការ​ប្រកាស​របស់​ក្រសួងការបរទេស​ហ្វី​លី​ពី​ន​ឲ្យ​ដឹង​ថា​ គណៈប្រតិភូ​ដែល​មាន​មេធាវី​និង​មន្ត្រី​ការ​បរទេស​ នឹង​មាន​វត្ត​មាននៅ​ក្នុង​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ​ PCA​ នៅ​ទីក្រុង​ឡា​អេ​ ប្រទេស​ហុ​ល្លង់​នា​ថ្ងៃ​ទី​៧​ ខែកក្កដា​ ដើម្បី​ចូលរួម​សវនាការ​កាត់ក្តី​ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​រដ្ឋាភិបាល​ ទីក្រុង​ម៉ានីល​ដែល​បាន​ប្តឹង​កាលពី​ឆ្នាំ​២០១៣​មក​ ។​
​តាម​ពាក្យបណ្តឹង​ហ្វី​លី​ពី​ន​បាន​ស្នើ​ដល់​ PCA​ ចេញ​សាលក្រម​ថា​រាល់​ការ​ប្រកាស​របស់​ចិន​ស្តី​ពី​ដែន​អធិបតេយ្យ​នៅ​ដែន​មុ​ ទ្រ​ចិន​ភាគ​ខាងត្បូង​ជា​រឿង​មិន​ពិត​ បំពាន​ច្បាប់​អន្តរជាតិ​។​ ប៉ុន្តែ​ចាប់តាំងពី​ទីក្រុង​ម៉ានីល​ដាក់​ពាក្យ​បណ្តឹងតវ៉ា​ ទីក្រុង​ប៉េ​កាំ​ង​តែងតែ​គេចវេះ​មិន​ចូលរួម​ក្នុង​សវនាការ​ ហើយ​តុលាការ​ PCA​ ក៏​មិន​អាច​ចេញ​សេចក្តីសម្រេច​ណាមួយ​នោះ​ដែរ​ ។​
​នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​ក្រសួងការបរទេស​ហ្វី​លី​ពី​ន​ នៅ​ក្នុង​សវនាការ​ខាង​មុខ​ ទីក្រុង​ម៉ានីល​នឹង​ទទួល​បានការ​ជួយ​ជ្រោមជ្រែង​ពី​សម្ពន្ធមិត្ត​អា​មេ​រិ​ក ​ ដោយ​អា​មេ​រិ​កបាន​បញ្ជូន​មេធាវី​ឆ្នើមៗ​មក​ជួយ​ការពារ​ក្តី​។​ អ្នកនាំពាក្យ​ក្រសួងការបរទេស​ហ្វី​លី​ពី​ន​ លោក​ Charles​ Jose​ បាន​ឲ្យ​ដឹង​ថា​ «​នៅ​ពេល​នេះ​ យើង​បាន​ត្រៀម​ឯកសារ​ និង​ភស្តុ​តាង​ជា​ច្រើន​ដើម្បី​បញ្ជាក់​នៅ​ក្នុង​ការ​កាត់ក្តី​ខាង​មុខ​»​ ។​
​ឆ្លើយ​តប់​ទៅ​នឹង​បទ​សម្ភាស៍​ជាមួយ​អ្នក​សរ​ព័ត៌មាន​ លោក​ Jose​ បញ្ជាក់​ថា​ សវនាការ​ខាង​មុខ​ នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​សម្រេច​ទៅ​តាម​ផ្លូវច្បាប់​នូវ​ អ្វី​ដែល​ហ្វី​លី​ពី​ន​បាន​តវ៉ា​។​ នៅ​ពេល​នេះ​គេ​រង់ចាំ​មើល​ថា​ តើ​តុលាការ​ PCA​ មាន​អំណាច​គ្រប់គ្រាន់​ក្នុង​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​ដែរ​ឬទេ​។​ ហ្វី​លី​ពី​ន​សង្ឃឹមថា​នៅ​ពេល​ដែល​មាន​អា​មេ​រិ​ក​នៅ​ពីក្រោយ​ខ្នង​ រឿង​អ្វី​ក៏​អាច​សម្រេច​បាន​។​
​ហ្វី​លី​ពី​ន​មាន​សង្ឃឹមថា​ តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ដល់​ប្រទេស​ដែល​រង​គ្រោះ​ ដែល​ត្រូវ​គេ​រំលោភ​បំពាន​ទឹកដី​ ក្នុង​ពេល​ដែល​អា​មេ​រិ​កបាន​បញ្ជូន​មេធាវី​ទៅ​ជួយ​ការពារ​ប្រទេស​ហ្វី​ពី​ន ​។​ កន្លង​មក​ ហ្វី​លី​ពី​ន​មាន​សកម្មភាព​មិន​ខ្លាច​ប្រទេស​ចិន​នោះ​ឡើយ​ បើ​ទោះជា​ចិន​មាន​អំណាច​យោធា​ខ្លាំង​ក៏​ដោយ​។​ កន្លង​មក​ហ្វី​លី​ពី​ន​បាន​ចេញ​បញ្ជា​ឲ្យ​បាញ់​កម្ទេច​នាវា​នេសាទ​របស់​ចិន​ ជា​លើក​ដំបូង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ។​ សកម្មភាព​របស់​ហ្វី​លី​ពី​ន​កន្លង​មក​ ធ្វើ​ឲ្យ​ អ្នកឯកទេស​នយោបាយ​មួយ​ចំនួន​បញ្ជាក់​ថា​ បើ​គ្មាន​ប្រទេស​មហាអំណាច​នៅ​ពីក្រោយ​ខ្នង​ទេ​នោះ​ ហ្វី​លី​ពី​ន​ក៏​មិន​ហ៊ាន​តតាំង​ជាមួយ​ចិន​យ៉ាង​ពេញទំហឹង​បែប​នេះ​ដែរ​៕

20150704-084842.jpg

...

20150704-084846.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print