កំពង់ឆ្នាំង ៖ យុវជនម្នាក់បានរងរបួសធ្ងន់សន្លប់ស្តូកស្តឹង បន្ទាប់ពីបើកម៉ូតូក្នុងស្ថានភាពស្រវឹងនិងមានល្បឿនលឿន ហួសផ្លូវជាតិទៅបុករបងបេតុងទៅមុខលេងរួច ។ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៥ នៅតាមផ្លូវជាតិលេខ៥៣ ក្នុងភូមិក្តីត្នោត សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះសុខ បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូរណ៍។
សមត្ថកិច្ចបានអោយដឹងទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាកហ្ស៊ុយស៊ុយគីស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង ១D-២៦៨២ បើកបរក្នុងស្ថានុនភាពស្រវឹង និង មានល្បឿនយ៉ាងលឿនដោយធ្វើដំណើរក្នុទិសដៅពីជើងបត់ទៅចេញផ្លូវលំឡើងមកថ្នល់ជាតិ ស្រាប់តែមកដល់ចំណុចកើតហេតុ ដោយសារតែជនរងគ្រោះស្រវឹងដោយសារស្ថានភាពស្រវឹងជនរងគ្រោះអត់បានប់ត់ទៅទិសខាងកើត ប៉ុន្តែដោយល្បឿនលឿន និង ស្រវឹងជោគជាំផងនោះ ក៍បើហួសឆ្លងផ្លូវជាតិទៅបុករបងបេតុង បណ្តោលអោយជនរងគ្រោះផ្លោងផុតម៉ូតូហោះបោកនឹងរបងបេតុង របួសធ្ងន់សន្លប់ស្តូកស្តឹងតែម្តង ដោយឡែកម៉ូតូខូចខាតមួយកំណាត់មុខទាំងស្រុង ។ ចំពោះជនងគ្រោះក្រោយពេលកើតហេតុត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។
ផឹកស្រវឹងទៅបើកហួសផ្លូវទៅបុករបងបេតុទើបសាងសង់របួសធ្ងន់សន្លប់ស្តូកស្តឹង
...